ម្តាយក្មេកប្តឹងចាប់កូន​ប្រសា…​ បែក​រឿង​ឃើញចៅស្រី​ធ្លាក់​ឈាមច្រើន


​ខេត្តក្រចេះ ​៖ បុរស​ម្នាក់​​​ត្រូវជា​ពូ​សាច់ថ្លៃ ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​​​ចាប់ខ្លួន​ បន្ទាប់​ពី​ជន​នេះ​ធ្វើ​
សកម្ម​​ភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មួយ​ស្រីអាយុ​១២​ឆ្នាំ​រហូតបាន​សម្រេច ​កាលពី​ថ្ងៃ​ទី​២៣ សីហា ។​ ជន​សង្ស័យ​ឈ្មោះ រឹម ស៊ីនួន អាយ​ុ​៣៥​ឆ្នាំ​ ជា​​កម្មករ​សំណង់ រស់នៅ​ឃុំ​អូរគ្រៀង ស្រុក​សំបូរ​។

​ប្រភពពី​នគរបាល​ឱ្យដឹង​​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ជីដូនក្មេង​ស្រី​រង​គ្រោះ និង​ត្រូវជា​ម្តាយក្មេក​របស់​ជនសង្ស័យ​តែម្តង ។ បន្ទាប់​ពី​​បានឃើញចៅស្រី​​មាន​អា​ករៈ​ធ្លាក់ឈាម​ច្រើន និង​រាង​កាយ​ស្លេកស្លាំង​ក៏​សួរនាំ ទើប​នាង​ប្រាប់​ថា នាង​ត្រូវ​បាន​ពូ​ចាប់រំលោភបាន​សម្រេច​ម្តង​នៅ​និង​លើ​ផ្ទះ ​។

ស្ត្រី​ជា​ជីដូន​បាន​ប្រាប់ទៀតថា កន្លង​មក​ក្មេង​ស្រី​រង​គ្រោះ​ តែងតែ​ប្រលែង​លេង​ជាមួយ​ជនសង្ស័យ​ជា​ពូ​ ។ លុះ​​នៅ​ថ្ងៃ​កើតហេតុ​ នៅ​ពេល​មិន​មាន​មនុស្ស​នៅក្នុងផ្ទះ ជនសង្ស័យ​បាន​រំលោភតែម្តង ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ