សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​អង្គការ​សុវណ្ណ​កុមារ​ត្រូវ​បាន​បញ្ឈប់​ជា​បណ្តោះអាសន្ន


រាជធានី​ភ្នំពេញ ៖ សេចក្តី​ប្រកាស​ពី​ការ​បញ្ឈប់​ជា​បណ្តោះអាសន្ន លោក សុធា អរុណ នាយក​ប្រតិបត្តិ​របស់​អង្គការ​សុវណ្ណ​កុមារ និង​បុគ្គលិក​គ្រប់គ្រង​របស់​លោក បន្ទាប់​ពី​មាន​ភស្តុ​តាង​សំខាន់​ៗ​ជា​ច្រើន​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ខុស​តាម​ផ្លូវច្បាប់ ។ ការ​បញ្ឈប់​ជា​បណ្តោះអាសន្ន​នេះ គឺ​មាន​សុ​ពុល​ភាព ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ ។

គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ​សុវណ្ណ​កុមារ​ត្រូវ​បាន​គេ​លួច​ចូល​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ។ ទោះ​យ៉ាងណា​ក៏​ដោយ​ពួក​យើង​ជឿជាក់​ថា សាធារណជន​នឹង​ឃើញ​ថា ការ​អត្ថាធិប្បាយ​អវិជ្ជមាន​ដែល​ជនខិលខូច​បាន​បង្ហោះ​នោះ គឺជា​រឿង​ដែល​មិន​ពិត ។ ពួក​យើង​បាន​ចាត់វិធានការ ដើម្បី​រាយការណ៍​ព័ត៌មាន​មិន​ពិត​អស់នោះ​ទៅ​ខាង​អាជ្ញាធរ និង​ផ្នែក​គ្រប់គ្រង​ការ​បង្ហោះ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ករួច​ហើយ ។

គណៈ​អភិបាល​បាន​ដាក់​ក្រុម​ជំនាញ ដើម្បី​បន្ត​ដឹកនាំ និង​រក្សា​ប្រតិបត្តិការ​របស់​អង្គការ​សុវណ្ណ​កុមារ ដើម្បី​បន្ត​ផ្តល់​ផលប្រយោជន៍​ដល់​កុមារ​នៅ​ទីនោះ ។ កុមារ​ទាំងអស់​កំពុង​តែ​នឹង​ត្រូវ​បាន​ត្រូវ​បាន​យកចិត្តទុកដាក់ និង​រក្សា​សុវត្ថិភាព​ដោយ​អ្នក​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ទាំងនេះ ។

លោក Kara Heide សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សុវណ្ណ​កុមារ បាន​មាន​ប្រសាសន៍​ថា​« គ្រួសារ Johnson និង​ក្រុមប្រឹក្សាភិបាល​អង្គការ​សុវណ្ណ​កុមារ​នៅ​តែ​បន្ត​យកចិត្តទុកដាក់ ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​កុមារ​គ្រប់​ៗ​រូប ។ ជោគជ័យ​របស់​អង្គការ​សុវណ្ណ​កុមារ និង​កូន​ៗ​របស់​យើង គឺជា​អាទិភាព​ទី​០១​របស់​យើង ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង Sovannkomarmedia@gmail.com ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ