ប្រា​សាក់​ផ្ដល់​កម្ចី​គ្មាន​ទ្រព្យ​ធានា ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ


ភ្នំពេញ ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​បាន​បង្កើត​កម្ចី​មួយ​ប្រភេទ​ដែល​មិន​ទាមទារ​ទ្រព្យ​ដាក់​ធានា ដោយ​អតិថិជន​អាច​ខ្ចី​បាន​រហូត​ដល់ ៦​លាន​រៀល ឬ ១,៥០០​ដុល្លារ​អា​មេ​រិ​ក រយៈពេល​រហូត​ដល់ ៣៦​ខែ ដើម្បី​បម្រើ​ដល់​សេចក្ដី​រីក​ចម្រើន​របស់​អតិថិជន ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​បាន​មាន​ប្រសាសន៍​ថា «​កម្ចី​គ្មាន​ទ្រព្យ​ធានា​នេះ​ផ្ដល់​ជូន​ចំពោះ​អតិថិជន​កម្ចី​ខ្នាត​តូច និង​កម្ចី​ជា​ក្រុម ។ កម្ចី​នេះ​ផ្ដល់​ភាព​ងាយស្រួល​យ៉ាង​ខ្លាំង​ព្រោះ​អតិថិជន​មិន​ចាំបាច់​មានទ្រព្យ​មក​ដាក់​ធានា​ឡើយ រីឯ​អត្រា​ការ​ប្រាក់​សមរម្យ ឯកសារ​មិន​ស្មុគស្មាញ និង​មាន​ភាព​បត់បែន​ក្នុង​ការ​សង​ត្រឡប់​» ។

លោក សូ​នី ក៏​បាន​គូសបញ្ជាក់​ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ដែល​ប្រកាន់ខ្ជាប់​តាម​ក្រម​ស្ដី​ពី​ការ​ផ្ដល់​ឥណទាន ប្រកបដោយ​ក្រមសីលធម៌ និង​គោលការណ៍​ការពារ​អតិថិជន ។ ប្រា​សាក់​ជា​គ្រឹះស្ថាន​ឯកជន ដែល​រួមចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា ពិសេស​នៅ​តាម​ទី​ជនបទ ។ ព្រម​ជាមួយ​គ្នា​នេះ​ដែរ​លោក សូ​នី បាន​មាន​ប្រសាសន៍​បន្ថែម​ថា ៖«​ជំនួស​មុខ​ឱ្យ​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​គាំទ្រ និង​ផ្តល់​អនុសាសន៍​ល្អ​ៗ និង​ជា​ពិសេស​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន និង​បន្ត​ការ​ប្រើប្រាស់​សេវា​របស់​ប្រា​សាក់ និង​សូម​ជូនពរ​ជ័យ​ដល់​អតិថិជន​ទាំងអស់​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​បន្ត​រីក​ចម្រើន​ជាមួយ​គ្នា​ប្រកបដោយ​និរន្តរភាព ។

ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ ២០១៩​នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង ២,៨០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្ពៀត​ឥណទាន​ច្រើន​ជាង ២,៣៧០​លាន​ដុល្លារ​អា​មេ​រិ​ក អតិថិជន​ប្រាក់​កម្ចី ៤១០​ពាន់​នាក់ បណ្តាញ​ការិយាល័យ​១៧៧​ទីតាំង មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម​១២៩ និង​បុគ្គលិក​ជិត ៨,២០០​នាក់ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន ៤០​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា ។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ៖ www.prasac.com.kh ។

សម្រាប់​តម្រូវការ ឬ​ព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់ សូម​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទូរស័ព្ទ​មក​លេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ