ផ្ដន្ទាទោស​អតីត​ឧកញ៉ា ហូរ ចំរើន ដាក់​ពន្ធ​នាគារ​២​ឆ្នាំ៦​ខែ ​និង​បង្គាប់ …


រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វី​ជ្ជា​ធរ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៧ សីហា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទា​ទោ​លោក ហូរ ចំរើន អតីត​ជា​ឧ​កញ៉ា​មួយ​រូប ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ៦​ខែ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​​ឆបោក​​ប្រព្រឹត្ត​ កាលពី​ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ ក្នុង​រាជធានី​ភ្នំពេញ ។ សាលក្រម​បាន​តម្រូវ​ពិន័យ​ជនជាប់ចោទ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៦​លាន​រៀល និង​បង្គាប់​ឲ្យ​សង​ទៅ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន​៩៧​លាន ៨​សែន​ដុល្លារ បើកផ្លូវ​ឲ្យ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

សូម​រំលឹក​ថា អង្គហេតុនៃ​សាលក្រម​នេះ គឺ​ជន​ជាប់ ហូរ ចំរើន ពាក់​ព័ន្ធ​ឆបោក​ប្រាក់​ចំនួន​៩៧លាន៨​សែន​ដុល្លារ​អា​មេ​រិ​ក ក្រោម​រូបភាព​វិនិយោគ​កសាង​មន្ទីរ​ព​ទ្យ សាលារៀន​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល របស់​ក្រុមហ៊ុន​ចិន​មួយ​ដែល​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ហាន់ គឿ​ក ជាដើម​បណ្ដឹង​រដ្ឋ​ប្ប​វេណី ។ តែ​ការ​ប្ដឹង​ចោទប្រកាន់​ខាងលើ​របស់​ឈ្មោះ ហាន់ គឿ​ក នេះ ត្រូវ​ជនជាប់ចោទ ហូរ ចំរើន ឆ្លើយ​បដិសេធ​ថា មិន​បាន​ឆបោក​ទេ​ព្រោះ​គំរោង​វិនិយោគ​នោះ​ទើបតែ​ចាប់ផ្ដើម​អនុវត្ត​ប៉ុណ្ណោះ នៅ​ពេល​ដែល​មានរឿង​រ៉ាវ​ជាប់​ពន្ធនាគារ​ទៅ ក៏​ស្រាប់តែ​ដៃគូរ​វិនិយោគ​ប្ដឹង​តែ​ម្ដង ។

ប្រភព​ឲ្យ​ដឹង​ថា អតីត​ឧកញ៉ា​អស់​ក្រិ​ត្យ​រូប​នេះ កំពុង​វ័ន​ក​នៅ​មាន​សំណុំរឿង​ឆបោក​ប្រាក់​ចំនួន​៣​ករណី​ផ្សេង​ៗ​គ្នា ដែល​មានទឹក​ប្រា ក់​ច្រើន​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​ម្ចាស់​គំរោង​វិនិយោគ​ដាក់​បណ្ដឹង​ចូល​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រឆាំង និង​អតីត​ឧកញ៉ា ហូរ ចំរើន​ដែល​កំពង់​ជាប់​ឃុំ ឃាំង​ក្នុង​ពន្ធនាគារ ។

ដើមចម​បណ្ដឹង​ព្រហ្មទណ្ឌ​របស់​ក្រុមហ៊ុន វិនិយោគ ហាន់ គឿ​ក គឺ​ក្រុមហ៊ុន​វិនិយោគ​បាន​ពឹងពាក់​ឲ្យ​អតីត​ឧកញ៉ា ហូរ ចំរើន រៀបចំ​ទិញ​ដី​ជា​ច្រើន​ហិច​តា​នៅ​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដើម្បី​សាងសង់​មន្ទីរពេទ្យ​ធំ​ទំនើប​មួយ​មាន​លក្ខណៈ​ស្តង់ដា​ទាន់សម័យ ដែល​ត្រូវ​ចំណាយ​ទុន​វិនិយោគ​រហូត​ដល់​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្នុង​នោះ​ក្រុមហ៊ុន​បាន​ទំលាក់​សាច់ប្រាក់​មុន​ចំនួន​៩៧​លាន​ដុល្លារ ឲ្យ​ជនជាប់ចោទ ហូរ ចំរើន ដើម្បី​រៀបចំ និង​ចាប់ផ្ដើម​អនុវត្ត​គំរោង ប៉ុន្តែ​ចាប់តាំងពី​បាន​ទទួល​សាច់ប្រាក់​៩៧​លាន​ដុល្លារ​នោះ​មក មិនឃើញ ហូរ ចំរើន អនុវត្ត​កិច្ចការ​គំរោង​សាងសង់​មន្ទីរពេទ្យ​នោះ​ទេ រហូត​ដល់​ថ្ងៃ​មានរឿង​ប្រើ​អាវុធ​បាញ់​គំរាម​ឪពុក​ក្មេក ម្ដាយក្មេក និង​ប្រពន្ធ ហើយ​សមត្ត​កិច្ច​ត្រូវ​ចាប់​ឃុំខ្លួន ហូរ ចំរើន ដាក់​ពន្ធនាគារ ទើប​ម្ចាស់​គំរោង​វិនិយោគ​សន្មត់​ថា ជនជាប់ចោទ ហូរ ចំរើន មានគំនិត​ទុ​ច្ច​រិ​យ​ឆបោក​ប្រាក់ បានជា​ក្រុមហ៊ុន​ដាក់​ពាក្យ​ប្ដឹង​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​ម្ដង​ទៅ ៕ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ