ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោម​ចៅ​ស្ថាបនា​បាន​ជិត​៣០%​


រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោម​ចៅ បើ​គិត​មក​ដល់​ពេល​នេះ ការ​ស្ថាបនា​សម្រេច​បាន​ប្រមាណ​ជិត​៣០​ភាគរយ​ហើយ ដោយ​ក្រុមការងារ​បាន​និង​កំពុង​ជីក​អាង​ក្រោម​ដី​ចំនួន​២ រួម​ជាមួយ​នឹង​ការ​ជីក​ធ្វើ​ផ្លូវ​ក្រោម​ដី​យ៉ាង​មមាញឹក​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោម​ចៅ បើ​គិត​មក​ដល់​ពេល​នេះ ការដ្ឋាន​ទាំងមូល​សម្រេច​បាន​ប្រមាណ​ជិត​៣០​ភាគរយ​ហើយ ក្នុង​នោះ​ក្រុមការងារ បាន​និង​កំពុង​ជីក​អាង​ក្រោម​ដី​ចំនួន​២​កន្លែង ដែល​អាង​ក្រោម​ដី​ទី​មួយ​ត្រូវ​បាន​ជីក​រួចរាល់ និង​ក្រោម​ដី​មួយទៀត​បាន​នឹង​កំពុង​ការ​ជីក ។ ក្រុមការងារ​ក៏​កំពុង​សម្រុក​ទៅ​លើ​ការងារ​ជីក​ផ្លូវ​ក្រោម​ដី​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ជំរុញ​ឲ្យ​រួចរាល់​ទៅ​តាម​គម្រោង​ដែល​បាន​គ្រោងទុក​។

សូម​បញ្ជាក់​ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ ជា​គំរោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​រដ្ឋ​បាល​​រាជធានី​ភ្នំពេញ​ដោយ​ទទួល​ម៉ៅ​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា​(OCIC)​ដោយ​ចាប់​ដំណើរការ​សាងសង់​ក្នុង​រយៈពេល​៣០​ខែ​និង​ចំណាយ​ថវិការ​សាងសង់​ចំនួន​២២​លាន​ដុល្លា​រ​អា​មេ​រិ​ក​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ