ប្រាសាទបន្ទាយឆ្មាពេលនេះ ប្រែរូបប្រែ​កាយស្អាត​ភ្លឹង


ខេត្តបន្ទាយមានជ័យ ៖ តំបន់​ប្រាសាទបន្ទាយឆ្មាតុបតែង​ខ្លួន​ស្អាត​ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ ​នា​ពេល​ខាង​មុខ។ បច្ចុប្បន្ន​ប្រាសាទបន្ទាយឆ្មា ដែល​ជា​ប្រាសាទបុរាណ​ដ៏​ធំ​ជាងគេ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​
បាន​ផ្លាស់​ប្ដូរ​មុខមាត់ហើយ ​ក្រោយបាន​​រងគ្រោះ​ដោយ​ការ​បាក់បែក​ និង​មានព្រៃ​ដុះ​ជុំ​ជិត​ពី​ក្នុង​សម័យ​សង្គ្រាម។

​ក្រុម​ប្រាសាទ​នេះ ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ស្ទើ​រតែ​ទាំងស្រុង​គួរ​ឱ្យស​ង្វេ​គ​ជា​ពន់ពេក​ណាស់ តែ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុម​ប្រាសាទ​នៅ​តំបន់​បន្ទាយឆ្មារ បាន​ទទួល​ការ​ជួសជុល សម្រួល​ថ្ម សម្អាត​ព្រៃ បរិស្ថាន អនាម័យ ធ្វើ​ផ្លូវ​ចូល ស្តារ​ពើក ក្នុង​កស្សិណ ដាក់​ភ្លើង​បំភ្លឺ ។​ល​។

នៅ​ក្នុង​ឆ្ន​២០១៧​ ដោយ​ទទួល​បាន​ថវិកា ពី​លោក​ជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន​ និង​ក្រុមការងារ​ថ្នាក់​ខេត្ត​បាន​បង្កើត​ព្រឹ​ត្ត​ការណ៍​នានា​ជា​ច្រើន​ ដែល​ដែល​ជា​សកម្មភាព​នៃ​ការ​ស្រោចស្រង់ ជួសជុល និង​
កែ​លំអប្រាសាទ​បុរាណ​ទាំងឡាយ​ ដែល​នៅ​ក្នុង​តំបន់​ប្រាសាទបន្ទាយឆ្មា ឲ្យ​មានជីវិត​រស់​ឡើង​វិញ​ ។

តាំងពី​ឆ្នាំ​២០១៧​មក​ សកម្មភាព​នៃ​ការ​សម្អាត​ពើក ត្រឹប នៅ​ក្នុង​កស្សិណ​ប្រាសាទ កាប់​ឆ្ការព្រៃ ស្មៅ បន្លា កសាង​ផ្លូវ​ខាងក្នុង​ប្រាសាទ និង​ផ្លូវ​ព័ទ្ធ​ជុំវិញ​កស្សិណ​ខាងក្រៅ ទំហំ​រាប់​ម៉ឺន​ម៉ែត្រក្រឡា បាន​រៀប​សម្រួល​ដុំ​ថ្ម ជា​ផ្លូវ​ជូន​ភ្ញៀវ នៅ​ត្រង់​កន្លែង​ឡើង មើល​ចម្លាក់ ឬ ថ្ម​ប្រាសាទ បាន​ជួយ​ដាំ បង្គោល​បំភ្លឺ​ភ្លើង​សូ​ឡា​ចំនួន ១១១ដើម​ផង​ដែរ​។

បន្ទាប់​មក ​ដោយ​ទទួល​បាន​ថវិកា ពី​លោក​ជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន​ក្រុមការងារ​បាន​ជួស​ជុល​ផ្លូវ​ចូល​ក្នុង ប្រាសាទ​ហើយ​និង បាន​សម្រួល​ថ្ម ជួសជុល និង​អភិរក្ស ត្រង់​រូប​អវតារ​លោ​កិ​ស្វរ​:​ដោយ បាន​សហការ​ជាមួយ​ក្រុមការងារ​នៃ​នាយកដ្ឋាន​គាំពារ ​និង​អភិរក្ស​សំណង់​បូរាណ​នៃ​ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រសិល្ប​:បាន​ជួសជុល​រោងទង​ខាងត្បូង ឈៀង​ខាងលិច ជាប់​នឹង​ជញ្ជាំង​មាន​រូបចម្លាក់​អវតា​លោ​កិ​ស្វរៈ និង​បាន​ទិញ​ថ្មបាយក្រៀម​ថ្មី ជា​ច្រើន​ដុំ សម្រាប់​បម្រើ​ឱ្យ ការងារ​ជួសជុល​នេះ​ផង​ដែរ ដោយ​ជួយ​កសាង​បន្ទប់ទឹក និង​បង្គន់​ស្តង់ដារ ចំនួន​៨​បន្ទប់ថែម​ទៀត​ ។

ក្រៅពី​នោះ ជំទាវ​ឧកញ៉ា​ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ក៏​ផ្តល់​ថវិកា​ដល់​ក្រុមការងារ សម្រាប់​ជួសជុល កសាង​ថ្មី​នូវ ផ្លូវ​ក្រាល​ដី និង​ក្រាល​គ្រួ​ស ចូល​ប្រាសាទ​រណប ជុំវិញ​ប្រាសាទបន្ទាយឆ្មារ​បន្ថែម​ទៀត​គឺ ១-​ប្រាសាទ​សំណាង​តា​សុខ​, ប្រាសាទ​ចិញ្ចឹម​ត្រី ប្រាសាទ​យាយ​ជូ ប្រាសាទ​យាយ​គុំ ប្រាសាទ​តា​ណែម ប្រាសាទ​តា​ប្លាំ​ង ប្រាសាទ​តា​អឹ​ម ប្រាសាទតាព្រហ្ម ដែល​ពី​មុនផ្លូវ​ចូល​ប្រាសាទ​ទាំងនោះ ជា​ផ្លូវ​រទេះ ផ្លូវ​ថ្មើរជើង​ក្នុង​ព្រៃ ហើយ​​ជា​ទូទៅ មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ នៅ​រដូវវស្សា ដោយ​មាន​ក្រុមការងារ​សហភាព​សហព័ន្ធ​កម្ពុជា(​សស​យក​) ខេត្តបន្ទាយមានជ័យ ក៏​ជួយ​រៀប​បណ្តាញ ភ្លើងអគ្គិសនី ជុំវិញ​ផ្លូវនៃ​ប្រាសាទ​ផង​ដែរ​។​​ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ