សម្តេច ស ខេ​ង ៖ អាជ្ញាធរ​នឹង​ចាត់វិធានការ​ចំពោះ​ការ​ប្រមូល​កម្លាំង​ផ្តុំ​គ្នា ដើម្បី​ទទួល​លោក​សម រ​ង្ស៊ី


រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា អាជ្ញាធរ​នឹង​គ្រោង​ចាត់វិធានការ​ចំពោះ​ការ​ប្រមូលផ្តុំ​កម្លាំង​សកម្មជន​នៃ​អតីត​ប្រ​ឆាំំ​ង ដែល​គ្រោង​ដើម្បី​រង់ចាំ​ទទួល​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ជា​អំពើ​ខុសច្បាប់ ។

ការ​បញ្ជាក់​របស់​សម្តេច ស ខេ​ង បន្ទាប់​ពី​សកម្មជន​គាំទ្រ​លោក សម រ​ង្ស៊ី បាន​ត្រៀម​ប្រមូលផ្តុំ​គ្នា​តាម​ការ​អំពាវនាវ​របស់​លោក សម រ​ង្ស៊ី កាល​ពេល​កន្លង​មកនេះ​ថា លោក​នឹង​វិញ​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ​នេះ ។ យ៉ាងណា​ក្តី​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៩ សីហា​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ កាលណា​សកម្មភាព​នយោបាយ​ធ្វើ​ឡើង​ក្រោម​ស្លាក​គណបក្ស​នយោបាយ​ដែល​ស្របច្បាប់ គឺជា​ការ​ត្រឹមត្រូវ និង​លើកទឹកចិត្ត ដើម្បី​ត្រៀម​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ។

សម្តេច​ស ខេ​ង បញ្ជាក់​ថា ៖«​ការ​ប្រជុំ​ទាំងឡាយ​ណា​ដែល​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​រំលាយ ដោយ​តុលាការ​កំពូល​រំលាយ គឺជា​ការ​ប្រជុំ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ មិន​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឡើយ ។ បន្ថែម​លើ​នេះ​ការ​ប្រជុំ​គ្នា ដើម្បី​គាំទ្រ​ចលនា​ខុសច្បាប់ គឺជា​ការ​ខុសច្បាប់​» ។ សម្តេច​ថា ៖«​ការ​ប្រមូលផ្តុំ​មហាជន​ប្រជាជន ដើម្បី​ទៅ​ប្រឆាំង​ផ្តួលរំលំ​រាជ រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត គឺ​ក៏​ខុសច្បាប់​ដែរ ។

រាជរដ្ឋាភិបាល​បាន​កំណត់ ហើយ គឺ​ត្រូវ​ធានា​សុខ​សន្តិភាព ស្ថេ​រ​ភាព ហើយ​ធានា​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​វា​រស់​បន្ត​ទៅ​ទៀត​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស​ខេ​ង ក៏​បាន​អំពាវនាវ​ប្រជាជន​សូមកុំ​ធ្វើ​សកម្មភាព​ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​កម្លាំង​អាជ្ញាធរ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​វា​មិនមែន​ជា​សិទ្ធិ​ស្រប​តាម​ច្បាប់​ជា​ធរមាន​ទេ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ