អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងហ្មត់​


ខេត្តកំពង់ធំ ៖ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះផ្ទះអស់​​១​ខ្នង ព្រមទាំង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ក៏​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​ជ័យ​មង្គល ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះខាងលើ​​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ជ​ញ្ជាំង​ក្ដារ មាន​ម្ចាស់ផ្ទះ​ឈ្មោះ គង់ យ៉ុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ិ​ន វឿ​ន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​សម្ភារៈ​ដែល​រង​ការ​ខូចខាត​រួម​មាន ទូរទស្សន៍​១​គ្រឿង កង់​៤​គ្រឿង លុយ​៤០​ម៉ឺន​រៀល គ្រែ​ចំនួន៤ ទូរស័ព្ទ​១​គ្រឿង រួម​នឹង​របស់របរ​ប្រើប្រាស់​ជា​ច្រើន​មុខ​ទៀត ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ថា តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មូលហេតុ​បណ្តាល​មក​ពី​ទុ​ស្ស​ខ្សែភ្លើង​ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ទាំងមូល​តែ​ម្តង ។

នៅ​ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ​ដែរ គេ​សង្កេត​ឃើញ​កម្លាំង​អន្តរាគមន៍​នគរបាល​ស្រុក​ចំនួន​២២​នាក់ និង​អាវុធហត្ថ​ចំនួន​៣​នាក់ ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​មក​ចុះ​ជួយ​ពន្លត់ និង​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១​គ្រឿង អស់​ទឹក​២​ស៊ីទែន ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ