Zidane ចេញ​មុខ​ពន្លត់​ការ​សង្ស័យ​លើ​អនាគត Gareth Bale និង Real Madrid


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​អធិរាជ​ស Real Madrid លោក Zinedine Zidane ចេញ​មុខ​ពន្លត់​ភាព​សង្ស័យ​របស់​អ្នកគាំទ្រ​ដែល​ថា Gareth Bale នឹង​ចាកចេញ​មុន​ពេល​បិទ​រដូវ​កាល​ទិញ​ដូរ​កីឡាករ ដោយ​អះអាង​ថា កីឡាករ​រូប​នេះ​ចង់​នៅ​លេង​បន្ត​។

កាលពី​ថ្ងៃ​សៅរ៍ Bale បាន​លេង​ពេញ​៩០​នាទី​លើ​តារាង​ដោយ​យក​បាន​លទ្ធផល​ស្មើរ​គ្នា​ជាមួយ​នឹង Valladolid 1-1​។ នេះ​គឺ​ពិតជា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង ព្រោះ​កន្លង​មក​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា Bale ចង់​ចេញពី​ក្លិប ខណៈ​ដែល​លោក Zidane ក៏​មិន​ចង់​ទុក​ ។

ពេល​នេះ​លោក Zidane បាន​និយាយ​ថា​៖ «​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​ពួក​យើង​គឺ Bale ចង់​នៅ​លេង​បន្ត​។ ពេល​នេះ មាន​មនុស្ស​ជា​ច្រើន​និយាយ​ពី​រឿង​ចង់​ចេញ​របស់ Bale​។ តែ​អ្វី​ដែល​សំខាន់​គឺ កីឡាករ​ចង់​នៅ​លេង​បន្ត ហើយ​យើង​ក៏​ទុក​គេ​ដែរ​»​។

គ្រូបង្វឹក​រូប​នេះ​បាន​បន្ត​ថា​៖ «​គេ​ពិតជា​កីឡាករ​ដែល​សំខាន់​សម្រាប់​យើង ហើយ​គេ​បាន​បង្ហាញ​យើង​ឱ្យ​ឃើញច្បាស់​នៅ​ពេល​នេះ​» ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ