ត្រៀម​លុយ​ឱ្យ​ហើយ​ទៅ iPhone ស៊េរី​ថ្មី​នឹង​បង្ហាញខ្លួន​នៅ​ក្នុង​ខែកញ្ញា​ខាង​មុខ​ហើយ


ដូច​ពាក្យ​ចចាមអារ៉ាម គឺ​មុន​នេះ Apple បាន​កំណត់ពេល​ប្រកាស​ព្រឹត្តិការណ៍ iPhone ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ១០ ខែកញ្ញា ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​សាល​មហោស្រព Steve Jobs នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​នាទី​ក្រុង Cupertino រដ្ឋ California នៅ​ម៉ោង ១០ ព្រឹក​ម៉ោង​ក្នុងស្រុក ។

ក្រុមហ៊ុន​បាន​ផ្ញើ​លិខិត​អញ្ជើញ​ជា​ផ្លូវការ​សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃ​នោះ ហើយ​អ្នក​អាច​នឹង​មើលឃើញ​ស្នាដៃ​សិល្បៈ​ដែល​បាន​បញ្ចូល​ក្នុង​ទូរស័ព្ទ iPhone ថ្មី​នេះ​ផង​ដែរ ។

យោង​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ការ​លេច​ធ្លាយ និង​ការ​ប៉ាន់ស្មាន​នានា​យើង​រំពឹង​ថា​នឹង​បានឃើញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចំនួន ៣ ម៉ូ​ដែល ដែល​ម៉ូ​ដែល​នីមួយ​ៗ​ជា​អ្នក​ស្នង iPhone XS, XS Max និង XR កាលពី​ឆ្នាំ​មុន ។ ការ​ជំនួស XS និង XS Max អាច​ត្រូវ​បាន​គេ​ហៅ​ថា iPhone Pro ហើយ​គួរតែ​ទទួល​បាន​កាមេរ៉ា​ខាងក្រោយ​ចំនួន​បី​គ្រាប់ ចំណែក​អ្នក​ស្នង​តំណែង​របស់ XR ត្រូវ​បាន​គេ​និយាយ​ថា​មានការ​មេ​រ៉ា​តែ​ពីរ​គ្រាប់​ប៉ុណ្ណោះ ។

លើស​ពី​នេះ​ទៀត​កាមេរ៉ា​ថតរូប Selfie អាច​មាន ឬ​មិន​មាន​ជម្រើស​ក្នុង​ការ​ថត​វី​ដេ​អូ Slow-motion 120fps ហើយ​ឧបករណ៍ Pro ត្រូវ​បាន​គេ​និយាយ​ថា​នឹង​អាច​សាក​ឥត​ខ្សែ​សម្រាប់​ប្រអប់ AirPod ទៀត​ផង ។

បន្ទះ​ឈី​ប A13 ប្រាកដជា​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ទូរស័ព្ទ​ថ្មី​ក៏​ដូច​ជា Haptic Touch ដើម្បី​ជំនួស 3D Touch ។ ឧបករណ៍​ចាប់​សញ្ញា​សម្គាល់​ផ្ទៃមុខ​មាន​មុំ​ធំ​ទូលាយ​ដែល​អាច​ធ្វើ​ឱ្យ​ការ​ដោះ​សោ​កាន់តែ​ងាយស្រួល ។ ចំពោះ​កា​រត​ភ្ជាប់​ប្រព័ន្ធ 5G នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ ២០២០ ឯណោះ ៕

ប្រភព​៖ gsmarena , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ