ពិតជា​កំពូល​ភរិយា ! មើលថែ​ជំងឺ​ប្តី​៥​ឆ្នាំ ១​ថ្ងៃ​ដេក​តែ​២​ម៉ោង​គត់​(​មាន​វី​ដេ​អូ​)


បុរស​ម្នាក់​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន​បានដឹង​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​ចំណាយពេល​សន្លប់​អស់​រយៈពេល ៥ ឆ្នាំ​ដោយ​អរគុណ​ដល់​ភរិយា​របស់​គាត​ដែល​បាន​លះបង់​ពេលវេលា​ដើម្បី​មើលថែ​រយៈពេល​ជាង ២០ ម៉ោង​ក្នុង​មួយ​ថ្ងៃ ។

លោក Li Zhihua ដែល​រស់នៅ​ក្នុង​តំបន់ Xiangyang ខេត្ត Hubei បាន​ជិះ​ម៉ូតូ Scooter ទៅ​ធ្វើការ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​មក​បុក​គាត់​កាលពី​ខែសីហា ឆ្នាំ ២០១៣ ។ ដោយ​រង​របួស​ខួរក្បាល​ធ្ងន់ធ្ងរ​លោក Li Zhihua បាន​សន្លប់​ហើយ​ដែល​គ្រូពេទ្យ​ខ្លះ​ជឿ​ថា​អាច​មាន​សភាព​បែប​នេះ​ជា​រៀង​រហូត ។

អស់​រយៈពេល​ជិត ២០០០​ថ្ងៃ​លោកស្រី Zhang បាន​ចំណាយពេល​ជាង ២០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​មើលថែ​ប្តី ដោយ​ជជែក​លេង​ជាមួយ​គាត់ និង​លេងភ្លេង​ដែល​គាត់​ចូល​ចិត្ត ក្រៅពី​នេះ​បញ្ចុក​អាហារ និង​ថែរក្សា​អនាម័យ ។

លោកស្រី Zhang ដេក​បាន​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ដោយ​ធានា​ថា​ស្វាមី​របស់​លោកស្រី​មាន​អារម្មណ៍​ថា​មាន​វត្តមាន​របស់​នាង​ស្ទើរតែ​គ្រប់ពេល​នៅ​ជាមួយ ។ ជា​លទ្ធផល​ស្ត្រី​អាយុ ៥៧​ឆ្នាំ​រូប​នេះ​បាន​ស្រក​ទម្ងន់​អស់ ១០​គីឡូក្រាម ហើយ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​មិន​បាន​ធ្វើ​ឱ្យ​លោកស្រី​ខ្វល់ខ្វាយ​ទាល់តែ​សោះ​។ លោក Li បាន​ធ្វើ​ឱ្យ​ភរិយា​របស់​លោក​មាន​អារម្មណ៍​អស្ចារ្យ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ថ្មី​ៗ​នេះ​សារព័ត៌មាន​ចិន​បាន​ចាប់ផ្តើម​រាយការណ៍​អំពី​រឿង​របស់​គាត់ ។

យោង​ទៅ​តាម​គេហទំព័រ Btime.com រឿង​ដំបូង​ដែល​លោក Li បាន​និយាយ​បន្ទាប់​ពី​ភ្ញាក់​ដឹង​ខ្លូ​ន​គឺ «​ខ្ញុំ​ស្រឡាញ់​អ្នក​» ។ ខណៈ​ពេល​ដែល​លោក Li ដឹង​ខ្លូ​ន​ឡើង​វិញ​នេះ គឺ​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​ដើម្បី​ព្យាបាល​ការ​ស្តារ​នីតិសម្បទា ។ វី​ដេ​អូ​ពី Pear Video បង្ហាញ​ពី​លោកស្រី Zhang ជួយ​ប្តី​របស់​គាត់​នៅ​ពេល​ដើរ​ដោយ​មាន​ជំនួយ​ពី​របស់​សម្រាប់​ទប់ខ្លួន ។

លោកស្រី Zhang និយាយ​ថា «​ខ្ញុំ​មិន​ដែល​គិត​អំពី​ការ​លះបង់​ឡើយ ។ ដរាបណា​គាត់​នៅ​រស់​ខ្ញុំ​នឹង​បន្ត​បម្រើ​គាត់​» ។ រឿងរ៉ាវ​របស់​ស្វាមីភរិយា​មួយគូ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ចិន​ដោយ​ពួក​គេ​ជា​ច្រើន​សង្ឃឹមថា​លោក Li នឹង​បានជា​សះស្បើយ និង​សរសើរ​ពី​ការ​លះបង់​របស់​លោកស្រី Zhang ។

អ្នក​ប្រើប្រាស់ Weibo មួយ​ចំនួន​បាន​បញ្ចេញមតិ​ថា​៖ «​ដំបូង គឺ​សេចក្តី​ស្រឡាញ់​ពិត​», «​ស្ត្រី​បែប​នេះ​ពិបាក​រក​ណាស់​», «​ស្ត្រី​គួរ​ឱ្យ​គោរព​! ខ្ញុំ​សូម​ជូនពរ​ឱ្យ​នាង​មាន​សុខភាព​ល្អ​បំផុត​» អ្នកខ្លះ​ថា «​នេះ​គឺជា​ស្នេហា រំជួលចិត្ត​ខ្លាំង​ណាស់ ខ្ញុំ​សង្ឃឹមថា​លោក Li នឹង​ជា​សះស្បើយ​ឆាប់​ៗ​នេះ​» ៕

https://youtu.be/qy6RWUJX-qc

ប្រភព​៖ Nextshark , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ