​ឧបត្ថម្ភ​ធំ​​ដោយ«វើក»ចម្រាញ់​បានជើង​ខ្លាំង១៦​នាក់​ សម្រាប់​វគ្គ​ផ្សាយ​​ផ្ទាល់


បន្ទាប់​ពី​ឆ្លងកាត់​វគ្គ​ជម្រុះ​អស់​រយៈពេល៥​ខែ​មក ​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក X Factor Cambodia ដែល​នាំ​មក​ជូន​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) នឹង​បង្ហាញមុខ​បេក្ខជន​ទាំង ១៦​រូប​លើ​ឆាក​ផ្សាយ​ផ្ទាល់​នៅ​ស្ទូ​ឌី​យោ​ហង្ស​មាស ក្នុង​ផ្សារ​ទំនើប​អេ​អន​ម៉​ល​សែន​សុខ នៅ​ថ្ងៃ​ទី ០១ ខែកញ្ញា ស​ប្តា​ហ៍​នេះ ដែល​នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ចាប់ពី​ម៉ោង ៨ យប់​តទៅ ។

បេក្ខជន​ខ្លាំង​ទាំង ១៦​រូប​ដែល​ឈាន​ដល់​វគ្គ​នេះ​រួម​មាន​៖ ធឿ​ន លី​លី​, ជាតិ សុច្ច​កា​, ថា​ន់ នឿ​ថង​, កែវ ចាន់​ដា​លី​ន​, សំ សុ​វ​ណ្ណា​រ៉ា​ក់​, គឿ​ន នភាល័យ​, ចាន់ សុ​បញ្ញា​, គង់ ចំរើន​, ឆុ​ន បា​លូ​, ថុ​ន ស្រី​យ៉ា​, ង៉ូ​ត សិលា​, ចាន់ កូ​ម៉ែ​ន និង​ក្រុម JMB, X Fighter, TMT,X2B ។

គួរ​រំលឹក​ផង​ដែរ​ថា បេក្ខជន​ទាំង ១៦​រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ស្វិតស្វាញ​ពី​វគ្គ​មុន Judge’s Houses ដែល​បាន​ជម្រុះ​បេក្ខជន​អស់៨​រូប ។ ដើម្បី​ទទួល​បាន​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​ដោយ​ឥត​គិតថ្លៃ សូម​តាមដាន​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ វើក (WURKZ) https://www.facebook.com/Wurkz​Cambodia/ ឬ​ចូល​ទស្សនា​ស្តង់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​នៅ​ថ្ងៃ​ប្រកួត​ផ្ទាល់​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ដើម្បី​ឈ្នះ​សំបុត្រ​ចូល​ទស្សនា ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់​លេខ 086 314 555 ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ