សកម្មភាព​នយោបាយ​លោក សម រ​ង្ស៊ី នឹង​​ធ្វើ​ឱ្យ​អ្នក​ហែហម​ស្លាប់…


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះ​អាង​ថា សកម្មភាព​ធ្វើ​នយោបាយ​របស់​លោក សម រ​ង្ស៊ី នឹង​ធ្វើ​ឲ្យ​អ្នក​ហែហម​ខ្លួន​ស្លាប់​ជា​ហូរហែ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីតប្រធាន​គណ​បក្ស​ប្រឆាំង បាន​កៀរគរ​ពី​ក្រៅ​ប្រទេស​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ធ្វើការ​ប្រឆាំង​នឹង​រាជរ​ដ្ឋា​ភិបាល​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បច្ចុប្បន្ន​តាម​រូបភាព​នានា ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ខែកញ្ញា​ថា សកម្មភាព​នយោបាយ​របស់​ទណ្ឌិត សម រ​ង្ស៊ី មេ​ឧទ្ទាម គឺ​នឹង​ធ្វេ​ី​ឲ្យ​អ្នក​ហែហម​ស្លាប់ជា​ហូរហែ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ ។ លោក​បន្ត​ថា លោក សម រ​ង្ស៊ី បើ​ចង់​ឲ្យ​មានជំនឿ​ឡេ​ី​ង​វិញ​ពី​មហាជន ប្រជាជន ទាល់តែ​មេ​ឧទ្ទាម​ត្រូវ​ធ្វេ​ី​នយោបាយ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​ឡេ​ី​ង​វិញ ។ ប៉ុន្តែ​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ អស់​ក្រឡា​លោត​ហើយ ។

លោក សុខ ឥ​សាន បញ្ជាក់​ថា «​ធ្វេ​ី​ន​យោបាយ​ភ្លេ​ី​ៗ​រឿង​អី​ក៏​ដឹង​ដែរ តែ​មិន​ព្រម​ប្តឹង​ឲ្យ​ទាន់​ពេល​ទេ ហេ​ី​យ​ព្រមទាំង​ទទួល​សារភាព​សុំ​ទោស​សម្តេច ហ៊ុន សែន ថែម​ទៀត តេ​ី​ឲ្យ​អ្នក​ណា​ជឿ​បាន ? ការ​ធ្វេ​ី​នយោបាយ​របស់​ទណ្ឌិត​មេ​ឧទ្ទាម​គឺ​ដេ​ី​ម្បី​អំណាច ជា​សំខាន់​សម្រាប់​ខ្លួនឯង មិនមែន​ដើម្បី​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​ស្អី​ទេ​» ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច ក៏​បាន​ចំអក​ទៅ​លោក សម រ​ង្ស៊ី យ៉ាង​ដូច្នេះ​ថា ក្រុម​ឧទ្ទាម​ក្រៅច្បាប់​គ្មាន​លទ្ធភាព និង​សមត្ថភាព​ដឹកនាំ​ប្រទេស​បាន​ទេ ដោយសារ​ជាក់ស្តែង​អតីត​បក្ស​ប្រឆាំង មិនមែន​ជា​មជ្ឈ​មណ្ឌល​នៃ​សុខដុម​នី​យ​កម្ម​សង្គម​កម្ពុជា​ទេ ។លោក​បន្ថែម​ថា ការ​ខិតខំ​រៀបចំ​រចនាសម្ព័ន្ធ​ឡេ​ី​ង​វិញ​នៅ​បរ​ទេស​បញ្ជាក់​ពី​ការ​បែកបាក់​ធ្ងន់ធ្ងរ​របស់​ក្រុម​ឧទ្ទ​ម​ខ្មែរ​ក្រៅច្បាប់ ដែល​ចាំបាច់​ត្រូវ​រៀបចំ​ឡេ​ី​ង​វិញ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​សុខ ឥ​សាន គឺ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​អះអាង​ថា លោក​នឹង​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។ ការ​ចូល មក​ស្រុក​វិញ​នេះ លោក សម រ​ង្ស៊ី ក៏​បាន​ភ្នាល់​គ្នា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ដោយ​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន ។

ទោះជា​យ៉ាងណា​ក្តី លោក សុខ ឥ​សាន បានអះអាង​ថា ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី អា​ស្រ័យ​លេ​ី​ភាព​ក្លាហាន​របស់​មេ​ឧទ្ទាមក្រៅច្បាប់​តែ​ប៉ុណ្ណោះ តេ​ី​ហ៊ាន​អេ​ី​ត​ក្បាល​ឬ​មិន​ហ៊ាន ? តេ​ី​មេ​ឧទ្ទាម​ហ៊ាន​យក​ជីវិត​ប្តូរ​ឬទេ?ហ៊ាន​អី​បេ​ី​បុ័ង​ប្រូច​យ៉ាងនេះ គឺ​ហ៊ាន​រត់​យករួចខ្លួន ។ លោក​ក៏​បាន​លើក​ឡើង​ថា លោក សម រ​ង្ស៊ីអួត​ថា​កាន់តែ​មក​កៀក​កម្ពុជា គឺជា​ការ​មក​ស្ទាប ស្ទង់​មេ​ី​ល​សភាពការណ៍ ក្រែងលោ​មាន​សំណាង​ចូល​មក​កម្ពុជា​តែ​ប៉ុណ្ណោះ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ