Man City កំពុង​ឈឺក្បាល​​មិនដឹង​រក​អ្នក​ណា​មក​បិទ​ចន្លោះ​ប្រហោង​ការពារ​កណ្តាល


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola កំពុង​តែ​ហត់​ចិត្ត ព្រោះតែ​មិន​អាច​ទិញ​យក​កីឡាករ​ថ្មី​មក​ជំនួស​កន្លែង​របស់ Laporte មិន​បាន​សម្រាប់​រដូវ​កាល​នេះ ។

ក្លិប Man City អាច​នឹង​ត្រូវ​ប្រហោង​នៅ​ផ្នែក​ការពារ​កណ្តាល ដោយសារ​តែ​គ្មាន​វត្តមាន​របស់​កីឡាករ Aymeric Laporte អស់​រយៈពេល​ជា​ច្រើន​ខែ ក្រោយ​ពីរ​បួស​ជង្គង់ ពេល​ប្រកួត​ជាមួយនឹង Brighton កាលពី​ថ្ងៃ​សៅរ៍ ។

Man City មិន​បាន​ទិញ Vincent Kompany ឬ Harry Maguire មក​ចូល​ក្លិប​របស់​ខ្លួន​ទេ ដែល​បាន​ធ្វើ​ឱ្យ Kompany ទៅ​លេង​ឱ្យ​ក្លិប​គូប្រជែង​បិសាច​ក្រហម Manchester United បាត់​។ លោក Guardiola ប្រាប់​ថា ថ្នាក់លើ​បញ្ជា​ថា មិន​អាច​ទិញ​យក​កីឡាករ​មក​ជំនួស​តាម​ចិត្ត​ចង់បាន​ទេ ព្រោះតែ​ទឹកប្រាក់​មិន​អំណោយផល​។

លោក​បាន​និយាយ​ថា​៖«​ពួក​យើង​មិន​អាច​ទិញ​កីឡាករ​ណា​ដែល​យើង​ចង់បាន​ទេ​។ ពិត​ណាស់​! យើង​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​កាលពី​២​រដូវ​កាល​មុន​។ រដូវ​កាល​មុន គឺ​យើង​ទិញ​កីឡាករ​ម្នាក់​។ ថ្ងៃនេះ​យើង​ទិញ​បន្តិចទៀត​។ តែ​យើង​មិន​អាច​ទិញ​បាន​តាម​ការ​កំណត់​ថ្លៃ​របស់​ក្លិប​ផ្សេង​ទេ​» ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ