អាមេរិក​កំពុង​ប្រឈម​មុខ និង​រៀបចំ​ខ្លួន​ទប់ទល់​នឹង​ព្យុះសង្ឃរា​ដ៏​សាហាវ​


សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​កំពុង​ប្រឈម​មុខ និង​រៀបចំ​ខ្លួន​ទប់ទល់​នឹង​ព្យុះសង្ឃរា​ដ៏​សាហាវ​ឈ្មោះ​DORIAN​។

ជាមួយ​កម្លាំង​ខ្យល់​ដល់​ទៅ​៣០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ជា​កម្រិត​មួយ​ពុំ​ធ្លាប់​ជួប​ប្រទះ​នៅ​បា​ហា​ម៉ា ព្យុះ​នេះ​បាន​បោកបក់​កាត់​តំបន់​កា​រ៉ា​អុី​ប​នា​ថ្ងៃ​ទី​២​កញ្ញា ហើយ​កំពុង​បន្ត​បោកបក់​ឆ្ពោះទៅ​តំបន់ឆ្នេរ​សមុទ្រ​អា​មេ​រិ​ក ដែល​នៅ​ទីនោះ​អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ចេញ​ច្រើន​រយ​ពាន់​នាក់​ជា​ការ​បង្ការ​។​បោកបក់​ជា​ច្រើន​ម៉ោង​ក្នុង​ប្រភេទ​ជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៥ ព្យុះ​នោះ​បាន​ថមថយ​កម្លាំង​មក​ជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៤ នា​វេលា​រសៀល​ថ្ងៃ​ទី​២​កញ្ញា​។

ព្យុះ​DORIAN​បាន​វាយប្រហារ​ពេញបន្ទុក​លើ​ប្រជុំ​កោះ​បា​ហា​ម៉ា ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែន​កោះ​នោះ​ក្នុង​តំបន់​កា​រ៉ា​អុី​ប ប្រកាស​នា​ថ្ងៃ​ទី​២​កញ្ញា​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៥​នាក់​។​ទោះជា​វា​ថមថយ​កម្លាំង​មក​ជា​ព្យុះ​ប្រភេទ​ទី​៤ តែ​ព្យុះ​នោះ​នៅ​តែ​គ្រោះថ្នាក់​ហើយ​កំពុង​តែ​បោកបក់​ឆ្ពោះទៅ​សហរដ្ឋអាមេរិក ដែល​នៅ​ទីនោះ​អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ចេញ ច្រើន​រយ​ពាន់​នាក់​។ នៅ​បា​ហា​ម៉ា​ក្រោយ​ព្យុះ​បោកបក់​ផុត​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក៏​ចាប់ផ្ដើម​។

នៅ​អា​មេ​រិ​ក​ក្រៅពី​ជម្លៀស​មនុស្ស​ចេញ​អាជ្ញាធរ​នៅ​បាន​ចាត់វិធានការ​ដទៃ​ៗ​ទៀត​ជា​ពិសេស​បញ្ជូន​បណ្ដា​រថយន្ត​កា​មី​ញ៉ុ​ង​ពិសេស ទៅ​កាន់​រដ្ឋ​ផ្ល​រី​ដា ដែល​អាច​ទទួល​រង​ការ​វាយប្រហារ​របស់​ព្យុះ​នេះ ខណៈ​ទិស​ដៅ​របស់​វា​មិន​ទាន់​អាច​កំណត់​ច្បាស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ