ស្ពាន​អាកាស​ម្តុំ​ក្បាលថ្នល់​គ្រោង​ដាក់​ឱ្យធ្វើ​ចរាចរ​នៅ​ចុងឆ្នាំ​នេះ


រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរ​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មន្នី​វង្ស​និង​ផ្លូវ​ព្រះ​នរោត្តម ជា​ពិសេស​តំបន់​ក្បាលថ្នល់ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ស្ថាបនា​ស្ពាន​អាកាស​ក្បាលថ្នល់​បត់​ឆ្វេង​មួយ​ខ្សែ​ទៀត​នៅ​ជាប់​នឹង​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់ ដើម្បី​រំដោះ​ចរាចរណ៍​នៅ​លើ​ស្ពាន​នេះ ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​តទៅ ការដ្ឋាន​ស្ពាន​អាកាស​ក្បាលថ្នល់ នឹង​ចាប់ផ្តើម​ដំឡើង​ពុម្ព​ដែក​កម្រាល​តួ​ស្ពាន ដែល​មានកំ​ពស់​ពី​កម្រាល​កៅស៊ូ​ថ្នល់​+៤.០០​ម៉ែត្រ ហើយ​ដើម្បី​សុវត្ថិភាព សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកបើកបរ​យានយន្ត​ទាំងអស់​មេត្តា​ដឹក​ទំនិញ​កុំអោយ​លើស​កំពស់​+៤.០០​ម៉ែត្រ​អោយ​សោះ ។ លោក​បន្ត​ថា ស្ពាន​អាកាស​ក្បាលថ្នល់​ពី​មហាវិថី​ព្រះ​មុនី​វង្ស​ទៅ​វិ​ថី​ព្រះ​រោ​ត្តម​នេះ មាន​ប្រវែង​សរុប​២០០​ម៉ែត្រ ទទឹង​៧,៥​ម៉ែត្រ ។

លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ផង​ដែរ​ថា ការ​រ​ដ្ឋា​ន​សាងសង់​ស្ពាន​អាកាស​បត់​ឆ្វេង​១​ខ្សែ​នេះ ក្រុមការងារ​បាន និង​កំពុង​ដំឡើង​ក្តារពុម្ព​ដែក​កម្រាល​តួ​ស្ពាន មានកំ​ពស់​ពី​កម្រាល​កៅស៊ូ​ថ្នល់​+៤.០០​ម៉ែត្រ​នេះ​នឹង​ដក​ក្តារពុម្ព​ដែក​ចេញ​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៩​នេះ ដែល​នឹង​ដាក់​ដំណើរការ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ចុងឆ្នាំ​២០១៩​នេះ ខណៈ​ដែល​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់ ដោះស្រាយ​បញ្ហា​ចរាចរណ៍​មិន​ទាន់​បាន​ល្អ​ប្រសើរ​នូវឡើយ​នោះ​។

គួរ​រំលឹក​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៦​កន្លែង គឺ​ស្ពាន​អា កាស​ក្បាលថ្នល់​, ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​, ស្ពាន​អាកាស​៧​មក​រា​, ស្ពាន​អាកាស​៥​មក​រា​, ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោម​ចៅ ហើយ​ក្នុង​ពេល​នេះ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ និង​ស្ពាន​អាកាស​ក្បាលថ្នល់​បត់​ឆ្វេង​១​ខ្សែ​ទៀត​នេះ ក្រុមការងារ​បាន និង​កំពុង​ខិតខំ​យ៉ាង​មមាញឹក ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ