តារា​ល្បី​ហ្វី​លី​ពី​ន​២​ដួង ចង់​ថត​ភាព​យន្ត​​ជាមួយ​ខ្មែរ


ដោយសារ​តែ​គេ​មើលឃើញ​ប្រវត្តិ​តារា​ហ្វី​លី​ពី​ន​កន្លង​មក មានឱកាស​ចូលរួម​បង្ហាញ​ស្នាដៃ​ភាពយន្ត​ជាមួយ​តារា​កម្ពុជា បាន​ធ្វើ​ឲ្យ​តារា​ហ្វី​លី​ពី​ន​ប្រុស​ស្រី​កំពុង​ល្បីឈ្មោះ​សព្វថ្ងៃ​ហាក់​ដក់ចិត្ត​នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា​លើក​ទី​១​។

តារា ១ គូ​នេះ បាន​ព្រលយ​ពាក្យ​ចង់​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​នៅ​ក្នុង​ភាពយន្ត​ខ្មែរ​សហការ​ថត និង​សម្តែង​ជាមួយ​តួ​ខ្មែរ ដើម្បី​រឹតចំណង​មិត្តភាព​គ្នា ។

តារា​ប្រុស​លោក Joy និង​កញ្ញា Ethan បាន​មក​ដល់​ប្រទេស​កម្ពុជា​លើក​ដំបូង កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ដោយ​ពួក​គេ​បាន​បង្ហើប​ប្រាប់​ថា មាន​បំណង​ចង់​ចូលរួម​សម្តែង​ជាមួយ​តារា​កម្ពុជា​ខ្លាំង បើសិនជា​មាន​ផលិតករ​ណា​ទាក់ទង​ឲ្យ​សម្ដែង​ក្នុង​ផលិតកម្ម​របស់​ខ្លួន​។

ថ្មី​ៗ​នេះ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ ដោយសារ​តែ​តារា​សម្តែង​ល្បី​របស់​ប្រទេស​ហ្វី​លី​ពី​ន ប្រុស​ស្រី​វ័យក្មេង​ពី​ដួង គឺ​លោក Joy និង​កញ្ញា Ethan ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​សម្ពោធ​ជា​ផ្លូវការ​ចាក់​បញ្ចាំងភាពយន្ត​រឿង “Hello, Love, Goodbye”

ឬ «​សួស្តី​ស្នេហា លា​សិន​ហើយ​» ដែល​ជា​ខ្សែភាពយន្ត​បែប​ស្នេហា​របស់​យុវវ័យ​សម័យ​ថ្មី​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១ ខែ​ក​ញ្ញ ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ ។

អ្វី​ដែល​រឹតតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំង​ហ្វី​លី​ពី​ន និង​កម្ពុជា មានការ​សប្បាយ​រីករាយ​ជា​ខ្លាំង​នោះ គឺ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក Joy និង​កញ្ញា Ethan អ្នក​ទាំង​ពីរ​បាន​បង្ហើប​ប្រាប់​ថា ពួក​គេ​ក៏​មាន​បំណង​ចង់​ចូលរួម​សម្តែង​ជាមួយ​តារាង​កម្ពុជា បើសិនជា​មាន​ផលិតករ​ណា​ទាក់ទង​មក​ពួក​គេ ។

លោក Joy និង​កញ្ញា Ethan បាន​ប្រាប់​ថា នេះ​ជា​លើក​ទី​១ ហើយ ដែល​បាន​មក​ដល់​ទឹកដី​ប្រទេស​កម្ពុជា ជាមួយ​ក្តី​សប្បាយ​រីករាយ​ក្នុង​ពេល​សម្ពោធ​សាច់​រឿង​បែប​ស្នេហា​យុវវ័យ “ Hello, Love, Goodbye” ឬ «​សួរ​ស្តី​ស្នេហា លា​សិន​ហើយ​» នា​ឆ្នាំ ២០១៩ នេះ ដោយ​មាន​អ្នកគាំទ្រ​របស់​កម្ពុជា និង ហ្វី​លី​ពី​ន យ៉ាងច្រើន ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ