បើសិនជា​ទារក​តូច​ៗ​ត្អើក តើ​​ជួយ​គេ​ដូច​ម្តេចទៅ?


ការ​ត្អើក​កើតឡើង​នៅ​ពេល​ដែល​សាច់ដុំ​សន្ទះ​ទ្រូង​និង​ពោះ​ស្រាប់តែ​កន្ត្រាក់​ភ្លាម​ៗ​ដោយ​ខ្លួនឯង ទើប​ជា​ហេតុ​នាំ​ឲ្យ​កើតជា​សម្លេង​ត្អើក​នៅ​ត្រង់​បំបង់​សម្លេង​តែ​ម្តង​។ ការ​ត្អើក​គឺជា​សកម្មភាព​រេ​ហ្វ្លិ​កមួយ ដែល​មាន​ន័យ​ថា អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ដើម្បី​គ្រប់គ្រង​វា​ឡើយ​។ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ ហើយ​ភាគច្រើន​វា​នឹង​បាត់​ទៅ​វិញ​នៅ​រយៈពេល​ពីរ​ទៅ​បី​នាទី​ក្រោយ​។

ការ​ត្អើក​ច្រើន​តែ​កើ​មាន​ជា​ញឹកញាប់​បំផុត​លើ​ទារក​អាយុ​ក្រោម ១២​ខែ​។ តាម​ពិត ទារក​ឧស្សាហ៍​ត្អើក​ណាស់​នៅ​ពេល​គេ​នៅ​ក្នុង​ពោះ​ម្តាយ​តាំងពី​មិន​ទាន់​កើត​ម្លេះ​។

ការ​ត្អើក​មិនមែន​ជា​ហេតុផល​ដែល​ត្រូវ​បារម្ភ​ទេ ហើយ​វា​ជា​ទូទៅ​ក៏​មិន​បណ្តាល​ឲ្យ​កូន​ថប់ដង្ហើម​ដែរ ប៉ុន្តែ​គេ​នឹង​បាត់​ត្អើក​វិញ​ក្នុង​រយៈពេល​ប្រាំ ទៅ​ដប់​នាទី​ក្រោយ​។ បើសិនជា​មិន​បាត់​វិញ​នៅ​រយៈពេល ពីរ​ម៉ោង​ក្រោយ​ទេ អ្នក​គួរតែ​ដល់​ពេល​ទៅ​ជួប​ពេទ្យ​ហើយ​។

ទារក​ច្រើន​តែ​ត្អើក​នៅ​ពេល​គេ​បៅ ហើយ​ពេល​ខ្លះ​ក៏​ត្អើក​ដោយ​គ្មាន​មូលហេតុ​ដែរ​។ ដូច្នេះ​ហើយ វា​គ្មាន​មូលហេតុ​ដែល​អ្នក​ត្រូវ​ព្យាយាម​ដើម្បី​បញ្ឈប់​ការ​ត្អើក​របស់​គេ​ដែរ ប៉ុន្តែ​ពេល​ខ្លះ ការ​បំបៅ​ដោះ ឬ​ទឹក​អាច​ជួយ​បញ្ឈប់​ត្អើក​បាន​។

បើសិនជា​អ្នក​យល់​ថា កូន​ឧស្សាហ៍​ត្អើក​ក្នុង​ពេល​បៅ អ្នក​គួរតែ​កាត់​បន្ថយ​ការ​បំបៅ​គេ និង​ទុក​ពេល​ឲ្យ​គេ​សម្រាក​ច្រើន​បន្តិច​ទៅ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ