Mazda លេង​មែនទែន គ្រោង​ចេញ​រថយន្ត​ស្ព័រ​កម្លាំង​ខ្លាំង​គ្មាន​ពីរ


ក្រុមហ៊ុន Mazda បាន​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ក្រុមហ៊ុន​នៅ​តែ​មាន​ភាព​ឯករាជ្យ​និង​ប្រកាន់ខ្ជាប់​នូវ​ចំណុចខ្លាំង​របស់​ខ្លួន ដោយ​មិន​ព្យាយាម​ផលិត​រថយន្ត​សម្រាប់​បំពេញ​ចំណូលចិត្ត​មនុស្ស​ទូទៅ​គ្រប់​គ្នា​។ ផ្ទុយ​ទៅ​វិញ​ត្រកូល​រថយន្ត​របស់ Mazda ត្រូវ​បាន​រក្សា​យ៉ាង​សាមញ្ញ​និង​រឹង​មាំ​។ លទ្ធផល​គឺ​ក្រុមហ៊ុន Mazda មាន រថយន្ត​សម្រាប់​អតិថិជន​មួយ​ចំនួន ដូច​ជា CX-5 និង រថយន្ត​ស្ព័​រ MX5 Roadster ដែល​ធ្វើ​ឱ្យ​អ្នកទិញ​និង​អ្នក​សារព័ត៌មាន​ពេញចិត្ត​។

គេហទំព័រ Best Car របស់​ជប៉ុន ជឿជាក់​ថា ក្រុមហ៊ុន Mazda កំពុង​រៀបចំ​ផលិត​រថយន្ដ​ស្ព័​រ​ទ្វារ ៤ ដែល​មាន​កម្លាំង ៣៥៥​សេះ និង មាន​រាង​ជា​រថយន្ត​ប្រភេទ Coupe​។ ពាក្យ​ច​ចាម​អារាម​នេះ​ចាប់ផ្តើម​ពី​វេ​ប​សាយ​ព័ត៌មាន Best Car ដែល​ថា​ក្រុមហ៊ុន Mazda នឹង​ចេញ​លក់​រថយន្ត​នេះ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ វា​មិន​មាន​ប្រភព​ច្បាស់លាស់​ឡើយ​សម្រាប់​ឱ្យ​យើង​ជឿ​។ តែ Mazda ពិត​ណាស់​បាន​គិត​ឃើញ​ក្នុង​ការ​ផលិត​រថយន្ត​ស្ព័​រ​មាន​ទ្វារ​បួន​ម្តង់ទៀត​នៅ​ពេល​ខាង​មុខ​។

រថយន្ត Mazda RX-8 គឺជា​រថយន្ត​ចុង​ក្រោយ​របស់ Mazda ដែល​ជា​រថយន្ត​ស្ព័​រ​មាន​ទ្វារ​បួន​។ ចំពោះ​រថយន្ត RX Vision Concept របស់​ក្រុមហ៊ុន Mazda ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ក្តី​ស្រមៃ​។ កន្លង​មក មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ថា ក្រុមហ៊ុន Mazda កំពុង​អភិវឌ្ឍ​រថយន្ត​ប៉ុង​ក្រោយ ជាមួយនឹង​ក្រុមហ៊ុន Lexus ដើម្បី​កាត់​បន្ថយ​តម្លៃ​។ ម្យ៉ាងវិញទៀត គេ​បានដឹង​ថា Mazda អាច​នឹង​ចេញ​ម៉ូ​ដ​រថយន្ត​ម៉ាស៊ីន Hybrid នៅ​ចន្លោះ​ឆ្នាំ​២០២០ និង ២០២៥​។

អ្វី​គ្រប់យ៉ាង​ហាក់ដូចជា​បន្ថែម​ទៅ​នឹង​ការ​ឱ្យ​យើង​ជឿ​ថា​នឹង​មានការ​ត្រឡប់​មក​វិញ​នៃ​រថយន្ត​ស្ព័​រដែ​ល​មាន​ទ្វារ​៤ ជាមួយនឹង​បច្ចេកវិទ្យា​ជឿនលឿន​សម្រាប់​ម៉ូ​ដែល​ថ្មី RX-9​។ រថយន្ត RX-8 មិនសូវ​ជា​មាន​ភាព​ពេញ​និយម​ដូច​ជា​រថយន្ត Rx-7 ទេ​។ ដូចនេះ​ហើយ Mazda ត្រូវ​តែ​បង្កើត​ម៉ូ​ដែល​មួយទៀត ដើម្បី​យក​មក​ស្តារ​មុខមាត់​ម៉ូ​ដែល RX វិញ ដែល​គេ​នឹង​ហៅ​វា​ថា RX-9៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ