គំនិត​ទាំង​បី​ដែល​ប្រែក្លាយ​ពី​បុគ្គលិក Freelance ទៅ​ជានា​យក​ប្រតិបត្តិ


លោក Daniel DiPiazza ដែល​ជា​អ្នកនិពន្ធ​មួយ​រូប​បាន​ចែករំលែក​ថា អាជីវកម្ម​របស់​អ្នក​មិន​អាច​រីក​ច្រើន​បាន​ទេ ប្រសិនបើ​គំនិត​របស់​អ្នក​មិន​មានការ​វិវឌ្ឍន៍ ។ ក្នុង​សម័យកាល​នេះ​សហគ្រិន​ជា​ច្រើន​ប្រៀប​បានជា​អ្នកធ្វើការ Freelance ព្រោះតែ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​សង្គម ឬ​អ៊ី​ន​ធើ​ណេ​ត ។

មិន​ថា អ្នកជា​អ្នកលក់​អន​ឡាញ ឬ​អ្នក​ផ្តល់​សេវាកម្ម​ណាមួយ​ទេ​ជា​ទូទៅ​អ្នក​ត្រូវ​យក​ពេលវេលា ដើម្បី​ប្តូរ​យក​លុយ​មក​វិញ ។ តែ​ក្នុង​ដំណាក់កាល​មួយ​អ្នក​នឹង​ត្រូវ​ជ្រើសរើស​ថា តើ​អ្នក​ចង់​បន្ត​ធ្វើការ​បែប​នេះ​ទៀត ឬ​អ្នក​ចង់​ក្លាយជា​នាយក​ប្រតិបត្តិ​មួយ​រូប ? ប្រ​សិន បើ​អ្នក​ចង់​ក្លាយជា​នាយក​ប្រតិបត្តិ​របស់​អាជីវកម្ម ឬ​ក្រុមហ៊ុន​មួយ​ច្បាសលាស់ អ្នក​ត្រូវ​ប្រកាន់​យក​គោលការណ៍​សំខាន់​ៗ​ចំនួន​បី​ខាងក្រោម​នេះ

១. កុំ​យក​ពេលវេលា​ទៅ​ប្តូរ​យក​លុយកាក់ ៖ នាយក​ប្រតិបត្តិ​រក​ប្រាក់​ចំណូល​អាស្រ័យ​លើ​លទ្ធផល​មិនមែន​លើ​ពេលវេលា​ដែល​ពួក​គេ​ចំណាយ​ធ្វើការ​ទេ ។ អ្នកធ្វើការ Freelance ទើប​យក​ពេលវេលា​ប្តូរ​យក​លុយកាក់ ដូច្នេះ ប្រសិនបើ​ពួក​គេ​មិន​ធ្វើការ​ពួក​គេ​មិន​មាន​ប្រាក់​ចំណូល​ឡើយ ។ នាយក​ប្រតិបត្តិ​ប្រើ​ពេលវេលា​របស់​អ្នក​ដទៃ ដើម្បី​បង្កើត​ប្រាក់​ចំណូល ។ ប្រាក់​ចំណូល​របស់​ពួក​គេ​អាស្រ័យ​លើ​សមត្ថភាព​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ការងារ​ក្រុមការងារ និង​ដំណើរ​ការងារ ។

២. នាយក​ប្រតិបត្តិ​យល់​ពី​លុយ និង​ចេះ​ប្រើប្រាស់​ធនធាន​ដែល​មាន ៖ ប្រសិនបើ​អ្នក​ដទៃ​សួរ​អ្នក​ថា តើ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​របស់​អ្នក​ប៉ុន្មាន ? ឬ​ការ​ចំណាយ​ក្នុង​អាជីវកម្ម​អ្នក​ប៉ុន្មាន? តើ​អ្នក​អាច​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ​ទេ ។

អ្នកធ្វើការ Freelance មិន​យល់​ច្បាស់​ពី​លុយ​ទេ ព្រោះ​ពួក​គេ​មាន​ទម្លាប់​គិត​ថា លុយ​ដែល​រក​បានជា​លុយ​សម្រាប់​ការ​ចាយវាយ ឬ​ប្រើប្រាស់​តាម​ចិត្ត ។ នាយក​ប្រតិបត្តិ​មើលឃើញ​ប្រាក់​ចំណូល​ជា​ប្រេងឥន្ធនៈ​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​គោលដៅ​ណាមួយ​របស់​ពួក​គេ ។
៣. ការងារ​របស់​នាយក​ប្រតិបត្តិ គឺ​ជួយ​ឲ្យ​អ្នក​ដទៃ​ក្លាយជា​អ្នកដឹកនាំ ៖ អ្នកធ្វើការ Freelance ប្រៀប​បានជា​អ្នក​ដោះស្រាយ​បញ្ហា និង​តែងតែ​ពឹងផ្អែក​លើ​ខ្លួនឯង ។ ប៉ុន្តែ​នាយក​ប្រតិបត្តិ​មិន​ចាំបាច់​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​អ្នក​ដទៃ​ក្នុង​ក្រុមហ៊ុន​ទេ ពួក​គេ​គ្រាន់តែ​ត្រូវ​ស្វែងរក​អ្នក​ដែល​ដោះស្រាយ​បញ្ហា​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ ។

នាយក​ប្រតិបត្តិ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ចេញ​មុខ​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង និង​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ធ្វើការ​សម្រេចចិត្ត​ដែល​ល្អ​យោង​ទៅ​តាម​តម្លៃ​ដែល​មនុស្ស​គ្រប់​រូប​ក្នុង​ក្រុមហ៊ុន​មាន ។ ពេល​ដែល​ក្រុមការងារ​របស់​អ្នកដឹង​ពី​ការងា​របស់​ខ្លួន​ដោយ​មិន​ចាំបាច់​មានការ​ប្រាប់​ពី​ថ្នាក់លើ​ហើយ ឬ​អាច​ធ្វើការ​សម្រេចចិត្ត​សំខាន់​ៗ និង​អនុវត្ត​ផែនការ​ដោយ​ច្បាស់លាស់​នោះ​អ្នក​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​អ្នកដឹកនាំ​ហើយ ។

នាយក​ប្រតិបត្តិ​មិន​អាច​ធ្វើការ​ទាំងអស់​ដោយ​ខ្លួនឯង​ទេ ដូច្នេះ​ពួក​គេ​តែងតែ​ចែករំលែក​ការងារ និង​ជំរុញ​ឲ្យ​អ្នក​ដទៃ​ក្នុង​ក្រុមហ៊ុន​មាន​ឯករាជ្យ​ភាព និង​ក្លាយជា​អ្នកដឹកនាំ​ក្រុម​តូច​ៗ​របស់​ពួក​គេ ។ ដូច្នេះ​នាយក​ប្រតិបត្តិ​តែងតែ​ផ្តោត​ស្មារតី​លើ​ការ​ស្វែងរក​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ