មនុស្ស​សំខាន់​ៗ​ដែល​អ្នក​ត្រូវការ​ដើម្បី​ក្លាយជា​មហាសេដ្ឋី


លោក Jeff Rose ដែល​ជា​អ្នក​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ អ្នកនិពន្ធ និង​ជា​មហាសេដ្ឋី​មួយ​រូប​បាន​ចែករំលែក​លើ​ទស្សនារ​ដ្តី Forbes ថា មនុស្ស​ត្រូវការ​ទំនាក់ទំនង​សំខាន់​ៗ​ចំនួន ៤​ប្រភេទ ដើម្បី​អាច​ជួយ​ឲ្យ​ពួក​គេ​ក្លាយជា​មហាសេដ្ឋី​បាន ។

១. គ្រូបង្វឹក ៖ កីឡាករ Michael Jordan បាន​និយាយ​ថា គ្រូបង្វឹក​ជា​មនុស្ស​ដែល​មើលឃើញ​អ្នក​ហួស​ពី​កម្រិត​សមត្ថភាព​របស់​អ្នក និង​ជួយ​ណែនាំ​អ្នក​ទៅ​កាន់​ភាព​ប្រសើរ​ឡើង ។ គ្រូបង្វឹក​នឹង​ជំរុញ​ឲ្យ​អ្នក​សាកល្បង​អ្វី​ថ្មី​ៗ និង​ផ្តល់​មតិយោបល់​ស្មោះត្រង់​ដល់​អ្នក​វិញ​មិន​ថា អ្នក​ចូល​ចិត្ត​ស្តាប់ ឬ​អត់​ទេ ។ គ្រូបង្វឹក​ប្រៀប​បានជា​ដៃគូ​សម្រាប់​គិត​ដ៏​សំខាន់​របស់​សហគ្រិន ។

២. អ្នក​ណែនាំ ៖ វា​ជា​ទំនាក់ទំនង​ទូទៅ​ដែល​សហគ្រិន​តែងតែមាន ។ ប្រាកដ​ណាស់ អ្នក​ណែនាំ​របស់​អ្នក​មិន​ចាំបាច់​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដោយ​ផ្ទាល់​ទេ ។ អ្នក​អាច​ទទួល​បានការ​ណែនាំ​ពី​អត្ថបទ​លើ​អ៊ី​ន​ធើ​ណេ​ត វី​ឌី​អូ និង​សៀវភៅ​បាន ។ អ្នក​ណែនាំ គឺជា​មនុស្ស​ម្នាក់​ដែល​ដើរ​ពីមុខ​អ្នក​ពីរ​ទៅ​បី​ជំហាន និង​ជា​មនុស្ស​ដែល​អាច​បង្ហាញ​អ្នក​ពី​វិធី ដើម្បី​ដើរ​ដល់​កន្លែង​ដែល​ពួក​គេ​កំពុង​តែ​ឈរ ។

៣. អ្នក​ដាស់តឿន ៖ ពួក​គេ​ជា​មនុស្ស​ដែល​ជោគជ័យ និង​មាន​សត​ម្ថ​ភាព​ក្នុង​ការ​ណែនាំ​ផ្លូវ​ដើរ​ដល់​អ្នក ។ ពួក​គេ​ជា​មនុស្ស​ដែល​សុខចិត្ត​ជួប​អ្នក និង​ជជែក​ពិភាក្សា​ជាមួយ​អ្នក ព្រមទាំង​ប្រាប់​ពី​គំនិត​ស្មោះត្រង់ ។ ពួក​គេ​នឹង​ដាស់តឿន​អ្នក​ពី​តម្លៃ​ដែល​អ្នក​ជឿជាក់​លើ និង​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក ព្រមទាំង​ជួយ​ឲ្យ​អ្នក​ចៀសវាង​ពី​ការ​រត់​តាម​លុយ និង​មិន​ខ្វល់ខ្វាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន ។

៤. ក្រុម​មនុស្ស​ដែល​មានគំនិត​ដូច​គ្នា ៖ វា​ប្រៀប​បានជា​ក្រុម​មិត្តភក្តិ​ដែល​មានគំនិត​ស្រ​ដៀង​គ្នា និង​ដើរ​ផ្លូវ​ស្រ​ដៀង​គ្នា​ក្នុង​ជីវិត ។ សមាជិក​ខ្លះ​ប្រហែលជា​ដើរ​មុន​អ្នក​ប៉ុន្មាន​ជំហាន ខណៈ​ដែល​សមាជិក​ខ្លះ​ទៀត​កំពុង​តែ​ដើរ​ក្រោយ​អ្នក​វិញ ។ ប៉ុន្តែ​សមាជិក​នីមួយ​ៗ​ប្រៀប​បានជា​ទីប្រឹក្សា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

ពួក​គេ​ជា​មនុស្ស​ដែល​យល់​ច្បាស់​ពី​អ្វី​ដែល​អ្នក​កំពុង​តែ​ជួប​ប្រទះ​មិន​ថា បញ្ហា ឬ​ឧបសគ្គ​នានា​ឡើយ ។ អ្នក​អាច​សាកសួរ​ពី​គំនិត​របស់​ពួក​គេ ឬ​ចែករំលែក​គំនិត​ថ្មី​ៗ​ដែល​អាច​បង្កើត​ជា​ឱកាស​សហការ​នៅ​ថ្ងៃ​អនាគត​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ