តើ​អ្នក​កំពុង​បង្រៀន​កូន​ៗ​ពី​ទម្លាប់​ប្រើប្រាស់​លុយ​ដែល​ត្រឹមត្រូវ​ទេ?


អាណាព្យាបាល​គ្រប់​រូប​ប្រហែលជា​យល់​ស្រប​ថា ការ​ជួយ​ឲ្យ​កូន​ៗ​មានការ​ត្រៀមខ្លួន​សម្រាប់​ការ​រស់នៅ​ដោយ​ឯករាជ្យ គឺជា​គោលដៅ និង​តួនាទី​សំខាន់​របស់​ពួក​គេ ។ យ៉ាងណា​ក្តី​យើង​អាច​មើលឃើញ​ជាក់ស្តែង​ក្នុង​សង្គម​យើង​ថា មនុស្ស​ជា​ច្រើន​នៅ​តែ​ពឹងផ្អែក​ទៅ​លើ​ក្រុម​គ្រួសារ​ច្រើន​ជា​ពិសេស​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ ។

ដូច្នេះ​វា​ជា​តួនាទី​សំខាន់​របស់​អាណាព្យាបាល​ក្នុង​ការ​បង្រៀន​កូន​ៗ​ពី​ជំនាញ​គ្រប់គ្រង​លុយ​ដែល​ចាំបាច់​សម្រាប់​ការ​ប្រើប្រាស់​នៅ​ថ្ងៃ​អនាគត ។ ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់​ៗ​របស់​លោក Ron Carson ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​បរស់​ក្រុមហ៊ុន Carson Group និង​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ​មួយ​រូប​ដែល​បាន​ដកស្រង់​ចេញពី​ទស្សនាវដ្តី Forbes ៖

១. លើកទឹកចិត្ត​ឱ្យ​មាន​ទម្លាប់​ល្អ ៖ អាណាព្យាបាល​អាច​លើកទឹកចិត្ត​កូន​ៗ​ពេល​ដែល​ពួក​គេ​មាន​អាកប្បកិរិយា ឬ​ទម្លាប់​ល្អ​បាន​ដោយ​ច្រើន​វិធី​មិន​ថា ជា​ការ​អនុញ្ញាត​ឲ្យ​ពួក​គេ​មើល​ទូរទស្សន៍ ឬ​ចេញ​ទៅ​ក្រៅ​ផ្ទះ​លេង​ជាមួយនឹង​មិត្តភក្តិ​ទេ ឲ្យ​តែ​វា​ស្រប​ទៅ​នឹង​អ្វី​ដែល​គ្រួសារ​ឲ្យ​តម្លៃ ។ ប៉ុន្តែ​ប្រ​សិន បើ​អាណាព្យាបាល​ផ្តល់​ជា​ថវិកា​សម្រាប់​ការ​លើកទឹកចិត្ត​វិញ វា​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កូន​ៗ​ដូច​ជា ឲ្យ​កូន​ៗ​ដឹង​ពី​តម្លៃ​លុយ និង​ប្រភព​នៃ​លុយ​សារៈសំខាន់​នៃ​ការ​សន្សំ​លុយ​សម្រាប់​អ្វី​ដែល​ពួក​គេ​ចង់បាន និង​វិធី​ក្នុង​ការ​សម្រេចចិត្ត​ចាយវាយ​ដែល​ល្អជា​ដើម ។

២. ជួយ​បង្កើត​គម្រោង​ចាយវាយ និង​សន្សំ​សម្រាប់​កូន​ៗ ៖ អ្នក​មិន​ចាំបាច់​រង​ចាំ​រហូត​ដល់​កូន​ៗ​មាន​ប្រាក់​ចំណូល​ទើប​ជួយ​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​បង្កើត​ផែនការ​ចាយវាយ និង​សន្សំ​ទេ ។ ប្រសិនបើ​កូន​ៗ​ត្រូវ​បាន​បង្រៀន​ពី​ទម្លាប់​ធ្វើ​គម្រោង​នេះ​តាំងពី​ក្មេង​ពួក​គេ​អាច​មាន​ទម្លាប់​សន្សំ​តាំងពី​ក្មេង​ដែរ រួម​ទាំង​ការ​កំណត់​គោលដៅ​រយៈពេល​ខ្លី និង​វែង​ជាដើម ។

៣. អនុញ្ញាត​ឲ្យ​កូន​ៗ​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ៖ អាណាព្យាបាល​គួរ​បង្រៀន​ដល់​កូន​ៗ​ថា ការ​ចាយវាយ​ជា​ជម្រើស​ដែល​ពួក​គេ​ត្រូវ​សម្រេចចិត្ត ។ លើស​ពី​នេះ​ទៅ​ទៀត កូន​ៗ​ត្រូវ​យល់​ថា​រាល់​ការ​សម្រេចចិត្ត​តែងតែ​មានការ​លះបង់ មាន​ន័យ​ថា ពួក​គេ​មិន​អាច​ទទួល​បាន​អ្វី​ដែល​ចង់​បានជា​រៀង​រហូត​ទេ ។ ឧទាហរណ៍​ដូច​ជា ប្រសិនបើ​ពួក​គេ​សម្រេចចិត្ត​ថា ចង់បាន​កា​តាប​រៀន​ថ្មី​នោះ ពួក​គេ​មិន​អាច​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​ស្បែកជើង​ថ្មី​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ