បំបែក​ហើយ ករណី​ជីដូន​ស្លាប់​ក្នុង​ថ្លុក​ឈាម​​លើ​ផ្ទះ​…​ឃាតករ​គឺ​កូនប្រសា​ប្រុស


ខេត្តកំពង់ធំ​ ៖ សេចក្តីរាយការណ៍​​បន្ត​ឱ្យ​ដឹង​ថា នៅ​មុន​នេះ សមត្ថកិច្ច​បានបំបែកហើយ ហើយក៏​រក​ឃើញ​ជន​ដៃដល់​សម្លាប់​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​លើ​ផ្ទះ គឺជា​កូនប្រសា​ប្រុស​ដោយសារ​ខឹង​ម្តាយក្មេក​មិន​បាន​ ​ជួួយ​សម្របសម្រួល​រូបគេ​និងប្រពន្ធ​ឈ្លោះ​គ្នា ​លុះ​យប់​ឡើង​ក៏​ទាញ​ពូថៅ​កាប់​ជា​ច្រើន​ពូថៅ​ស្លាប់​តែ​ម្តង ​ប្រហែល​វេលាម៉ោង​២​និង​៣០​នាទី​ លុះព្រឹក​​ព្រឹក​ថ្ងៃ​ទី​០៤​ កញ្ញា នេះ ក៏មានការភ្ញាក់ផ្អើលឆោឡោ​ក្នុងភូមិតែម្តង ។ គួររំលឹកថា ៖ នៅ​មិនទាន់កំណត់បាន…ក្រោយ​ចៅ​ស្រី​អង្គុយ​​យំ​លើផ្ទះ ប្រទះយាយ​ស្លាប់​

សេចក្តីរាយការណ៍បន្តថា ​ជនសង្ស័យ​ឈ្មោះ ម៉ុ​ល វុ​ទ្ធ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជ្រៃ ​ឃំ​ុ​
ប​ល្ល​ង្គ័ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ​។ រីឯស្ត្រីជាម្តាយក្មេក​ស្លាប់ ឈ្មោះដួល ឃាង អាយុ​៥១​ឆ្នាំ ​។ ប្រភព បន្តថា​ ​​នៅ​ល្ងាច​ថ្ងៃ​ទី​០៣ កញ្ញា ក្រោយ​ពី​ហូប​បាយ​រួច​ ស្ត្រីរងគ្រោះ​បាន​នាំ​ចៅ​ៗ​ពីរ​នាក់​ដេក​នៅ​លើ​ផ្ទះ​តាម​ធម្មតា​របស់​គាត់ ។ លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៥​ភ្លឺ ទើប​​​​អនុប្រធាន​ភូមិលោក​បានឮ​សម្លេង​ចៅ​ៗ​ទ្រហឹង​យំ​នៅ​លើ​ផ្ទះ ធ្វើ​ឲ្យ​លោក​មាន​ច​ម្ង​ល់ ហើយ​ក៏​ដើរទៅ​អើត​មើល ក៏​ប្រទះឃើញ​ជន​រង​គ្រោះ ​ដេក​ស្លាប់​នៅ​លើ​ផ្ទះ​សុទ្ធតែ​ឈាម ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​នាំ​គ្នា​មក​ពិនិត្យ​ ។

​ចំពោះមូល​មូលហេតុ​នោះ គឺជនសង្ស័យ​​មាន​គំនុំ​ខឹង​​​ម្តាយក្មេក​ មិន​ជួយ​សម្របសម្រួល​​ឱ្យនៅ​ពេល​​ពួក​គេ​បាន​ឈ្លោះ​ទាស់ទែង​គ្នា ជាមួយ​និង​ប្រពន្ធ​ ហេ​ី​យ​ប្រ​ពន្ធខឹង​ក៏​បាន​ទៅ​ធ្វេ​ី​ការ​នៅ​ប្រទេស​ថៃ​បាត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ​ចងកំហឹងតែម្តង ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ