ប្រពន្ធ​ទាន់ប្តី​នាំ​ស្រី​មក​ដេក​ផ្ទះសំណាក់​…​ផ្អើល​គេ​ ផ្អើល​ឯង


រាជធានីភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ខណៈបុរស​ម្នាក់​​នាំ​ស្រី​ស្នេហ៍​ចូល​ដេក​ក្នុងផ្ទះសំណាក់​ ក៏​ត្រូវ​បាន​​ប្រពន្ធ​តាម​ទាន់​ និង​ប្តឹង​សមត្ថកិច្ច​​​ឱ្យនាំខ្លួនទៅ​​កាន់​សាលាសង្កាត់ ដែល​ហេតុការណ៍​នេះ បង្ក​​ភ្ញាក់ផ្អើល ​នៅ​​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​៣​​ ​កញ្ញា ស្ថិតក្នុង​ផ្ទះ​សំណាក់​«ស្រែ​ខ្មែរ»​ ​ខាងក្រោយ​វិទ្យាល័យ​ជា​ស៊ី​ម​ សន្ធរ​ម៉ុ​ក ​តាម​បណ្ដោយ​ផ្លូវ​១៣៨ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។

​តាម​ព័ត៌មាន​មានបាន​ឱ្យ​​ដឹង​ថា ការបែកធ្លាយ​​ប្រពន្ធដឹង​តាមទាន់នេះ គឺ​រយៈការ​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស ក្នុង​ដែលពួកគេជិះ​ម៉ូតូមក​ ។ បុរស​នាំ​​ស្រី​ស្នេហ៍មកផ្ទះសំណាក់ខាងលើនេះ គឺមិនបាន​បញ្ច​ញ​អត្តសញ្ញាណ
​ឡើយ ។ តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ម៉ូ លី​កា បាន​រៀបរាប់​ប្រាប់អ្នកយក​ព័ត៌មាន​​ថា រូប​គាត់​នឹង​ប្តី​បាន​រៀប​ការជា​ប្តី​ប្រពន្ធរយៈ ពេល​ប្រមាណ​១០​ឆ្នាំមក​ហើយ ដោយ​បានកូន​៣​នាក់​ ។ ​

កន្លង​មក ​ប្តី​​តែងតែ​លួច​មាន​ស្រី​ក្រៅ​ទុក​ឱ្យ​​គាត់​ជា​​ប្រពន្ធ​ទឹកភ្នែក និង​មក​ដល់​ផ្ទះ​តែង​មក​រករឿង​បង្ក ទំនាស់​​​ក្នុង​គ្រួសារ​ទៀត​ ។ ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​​ដឹង​ទៀត​ថា មិនតែប៉ុណ្ណោះ​​ប្តី​​គាត់មាន​ទំនាក់​ទំ​នង់​ស្នេហា​លួច​លាក់​ជាមួយ​នារី​​ដែល​ជា​កូនចៅ​បុគ្គលិករបស់​ខ្លួន​បាន​ណាត់គ្នា​​នាំ​មក​ដេក​ផ្ទះសំណាក់​​ ។ ហើយតាម​រយ​ៈ​ប្រព័ន្ធ​ជី​ភី​អេស​ភ្ជាប់​នឹង​ម៉ូតូ ទើប​រូប​គាត់​តាម​ទាន់ប្តីមកដល់​ផ្ទះ​សំណាក់​ស្រែ​ខ្មែរ​​​នេះ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ​នា​​រសៀល​នោះ​ បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ទៅ​អន្តរា​គមន៍ ព្រោះខ្លាម​មាន​អំពើ​ហិង្សា​ ប៉ុន្តែ​បុរស​ជា​ប្តី និង​ស្រី​ស្នេហ៍ នាំទៅ​កាន់សាលាសង្កាត់ ដើម្បី​ដោះស្រាយ ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀតថា​ នៅ​ល្ងាច​នោះ​ ​​នៅ​ចំពោះ​មុខ​អាជ្ញាធរ និង​សមត្ថកិច្​​បាន​ទាញ​ប៊ិ​ច​ក​ចាក់​ដៃ​របស់​ខ្លួនបញ្ជាក់​នូវ​ក្កី​ស្រលាញ់​ចំពោះ​ប្រពន្ធ​​កូន​ ​ទោះបី​មាន​ស្រី​ច្រើន​ក៏​មិន​បាន​បោះបង់​ចោល​ប្រពន្ធ​កូន​ឡើយ ។ ​​ប៉ុន្តែយ៉ាងណានោះ គេបានឃើញ​ភាគីទាំង២​​សម្របសម្រួលគ្នា ​និងបាន​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផងដែរ ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ