កម្ពុជា​បើកទ្វារ​ពហុ​កី​ឡ​ដ្ឋាន​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ហុងកុង​


រា​ជ​ធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​វគ្គជម្រុះ ​World Cup រវាង​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ ជាតិ​កម្ពុជា និង​ក្រុមកីឡា​បាល់ទាត់​ហុងកុង ប្រព្រឹ​ត្តទៅ​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា វេលា​ម៉ោង​៦​និង
៣០​នាទី​ល្ងាច នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។

សម្រាប់​ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​២​លើក​នេះ​អាច​នឹង​មាន​អ្នក​ទស្សនា​មិន​តិច​ជាង​៥​ម៉ឺន​នាក់​ឡើយ​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង ពី​មន្ត្រី​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ។

តាម​ការ​ឱ្យ​ដឹង​បន្ថែម​ថា រវាង​ក្រុមកីឡា​បាល់​ទាល់​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើស​ជាតិ​ហុង​កុង ធ្លាប់​ជួប​គ្នា​ជា​មិត្តភាព​ចំនួន​២​លើក​រួច​មក​ហើយ​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៦ ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ទាំង​២​លើក​កន្លង​មក កម្ពុជា​មិន​ដែល​យកឈ្នះ​ម្ដងណា​ឡើយ​ទាំង​ក្នុង​និង​ក្រៅ​ទឹកដី ។ ប្រកួត​ក្រៅ​ទឹកដី កម្ពុជា​ចាញ់​ហុងកុង​៤-២ និង​ក្នុង​ទឹកដី​ចាញ់​២-០ ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ មាន​អ្នក គាំទ្រ​បាល់ទាត់​ខ្មែរ​រាប់​ម៉ឺន​នាក់​នាំ​គ្នា​ទិញ​សំបុត្រ រង់ចាំ​ទស្សនា ហើយ​ពួក​គេ​រំពឹង​ថា​ការ​ប្រកួត អាច​ល្អ​ជាង​មុន ។

ម្យ៉ាងវិញទៀត ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កំពុងធ្វើការ​ហ្វឹកហាត់​បន្ថែម​យ៉ាង​សកម្ម​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍ មក​ហើយ ។

ទោះជា​យ៉ាងណា ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នៅ​ក្នុង​ពេល​នេះ កំពុង​ធ្វើ​ឱ្យ​ភាគី​ហុង​កុង​មានការ​ព្រួយ​បារ​ម្ម​ខ្លាំង​មែនទែន ព្រោះ​កម្ពុជា​ឥឡូវ​មិនមែន​កម្ពុជា​កាលពី​៣​ឆ្នាំ​មុន​នោះ​ទេ ។ ជា​ពិសេស តាម​រយៈ​ការ​យកឈ្នះ​ក្រុម​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ថៃ និង​វៀតណាម​ពិតជា​ធ្វើ​ឱ្យ​មានការ​រំជើបរំជួល​មែនទែន ។

មាន​អ្នក​មក​ទិញ​សំបុត្រ​ចូល​ទស្សនា​ជា​ច្រើន​នាក់ សុទ្ធតែ​និយាយ​ដូច​ៗ​គ្នា​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​ជាង​លើក​មុន​ៗ ព្រោះ​គេ​យល់​ថា​កម្ពុជា​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ណាស់ ប៉ុន្តែ​អ្វី​ដែល​គួ​ឱ្យ​បារម្ភ​នោះ​នៅ​ត្រង់​ថា កីឡាករ​គេ​ភាគច្រើន​ជា​ជនជាតិ​អឺរ៉ុប ដែល​គេ​មាន​ប្រៀប​ខាង​មាឌ​និង​កម្ពស់​ជាង​យើង ។

ទោះជា​យ៉ាងណា រហូត​មក​ទល់​ពេល​នេះ​ការ​លក់​សំបុត្រ​ក៏​ជិត​អស់​ទៅ​ហើយ​ដែរ ជា​ពិសេស​កន្លែង​មាន​ដំបូល​គឺ​លក់​អស់​តែ​ម្ដង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ