ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​៦​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩​កើតឡើង​៨​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​១​នាក់ ។ ស្លាប់​សរុប​៤​នាក់​: ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) រថយន្ត​តូច​១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​បត់​គ្រោះថ្នាក់​២​លើក​ស្លាប់​១​នាក់​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​១​លើក​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​,​រថយន្ត​តូច​៣​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យាន​បង្កហេតុ​: ម៉ូតូ​៤​លើក​,​រថយន្ត​តូច​២​លើក​,​រថយន្ត​ធំ​១​លើក​,​យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​គ្មាន ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ធំ​១ លើក​ស្លាប់​១​នាក់​, ខេត្តកំពត​១​លើក​ស្លាប់​១​នាក់​, ខេត្តស្វាយរៀង​១​លើក​ស្លាប់​១​នាក់ និង​ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​១០១៦​គ្រឿង​(​ម៉ូតូ​៦៦៦​គ្រឿង​) មធ្យោបាយ​ល្មើស​៨៦៦​គ្រឿង​(៦៦៦​គ្រឿង​) មធ្យោបាយ​ពិន័យ​៨៦៦​គ្រឿង​(​ម៉ូតូ​៦៦៦​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​០៤​ខែកញ្ញា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៥៤​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៦៧៥​គ្រឿង ពិន័យ​ចំនួន​សរុប​៦៧៥​គ្រឿង (​មួក​៥២៣​គ្រឿង កញ្ចក់​១២១​គ្រឿង បញ្ច្រាស់ទិស​គ្មាន ផ្សេង​ៗ៣១​គ្រឿង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ