ស្លុត​ចិត្ត! ថ្ងៃ​ចូល​រៀន​ដំបូង​ ចាក់​សម្លាប់​​សិស្ស​៨​នាក់​


ប្រទេស​ចិន ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣​កញ្ញា​ថា សិស្សសាលា​៨​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​២​នាក់​ទៀត​រង​របួស ក្នុងភូមិ​មួយ​នា​ភាគ​កណ្ដាល​ប្រទេស​ចិន ដោយសារ​ការ​វាយប្រហារ​ប្រើ​កាំបិត ពី​សំណាក់​បុរស​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​។

សោកនាដកម្ម​នោះ​កើត​មាន​កាលពី​ថ្ងៃ​ទី​២​កញ្ញា ជា​ថ្ងៃ​ចូល​រៀន​ដំបូង​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ក្នុងភូមិ​CHAOYANGPO​ខេត្ត​ហ៊ូ​បី​។ សាលាក្រុង​ENSHI​ដែល​មាន​ភូមិ​នោះ​និយាយ​ថា​ជនសង្ស័យ​ជា​បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់​នៅ​លីវ និង​ជា​អ្នក​ភូមិ​CHAOYANGPO ដែរ​បាន​ត្រូវ​ចាប់ខ្លួន​។ តាម​ព័ត៌មាន​ដំបូង​ទាំងឡាយ​ថា​សិស្សសាលា​ទាំងនោះ​ត្រូវ​ចាក់​នឹង​កាំបិត​។

ការ​វាយប្រហារ​ដោយ​កាំបិត​ពុំ​មែន​ជា​រឿង​កម្រ​មួយ​នៅ​ចិន​ឡើយ ព្រោះ​ចិន​ជា​ប្រទេស​ដែល​មានការ​រិ​ត​ត្បិត​ខ្លាំង​ក្នុង​ការ​កាន់​កាំភ្លើង​។ កាលពី​ខែមេសា​ឆ្នាំ​២០១៨ បុរស​អាយុ​២៨​ឆ្នាំ​ម្នាក់​បាន​ចាក់​សម្លាប់​សិស្ស​វិទ្យាល័យ​៩​នាក់​ក្នុង​ខេត្ត​SHAANXI ហើយ​ឃាតករ​រូប​នោះ​ត្រូវ​គេ​ប្រហារជីវិត ក្នុង​ខែកញ្ញា​នៃ​ឆ្នាំ​ដដែល​នោះ ក្រោយ​ពី​សារភាព​ថា មក​ពី​គេ​គុំ​ចំពោះ​ការ​ចំអក​ពេល​រូបគេ​ជា​សិស្ស​ក្នុង​សាលា​នោះ​ដែរ​។ រួច​កាលពី​ខែមករា​ឆ្នាំ​២០១៧​ជាមួយ​កាំបិត​ចិតបន្លែ​មួយ បុរស​ម្នាក់​បាន​ចាក់​ឲ្យ​របួស​កុមារ​១១​នាក់​ក្នុង​ម​តេ្ត​យ្យ​សាលា​មួយ ក្នុង​តំបន់​ស្វយ័ត​ក្វា​ង​សី​ុ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ