ឌឹ​ប ង៉ែត ចាប់ផ្ដើម​ល្បី​បន្ទាប់​ពី​ទទួល​បាន​ជ័យ​លា​ភី​ពី​ការ​សម្តែង​ក្បាច់គុន​


រាជធានី​ភ្នំពេញ ៖ ទោះបី​ប្រឡូក​ក្នុង​អាជីព ជា​កីឡាករ​ល្បុក្កតោ​មិន​តិច​ឆ្នាំ​ក្តី ប៉ុន្តែ ឌឹ​ប ង៉ែត ហាក់​មិនសូវ​មាន​គេ​ស្គាល់​ទេ បើ​ទោះជា​រូបគេ​ធ្លាប់​បាន​សម្ដែង និង​ចេញ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តូច​ធំ​ជា​ច្រើន​ក៏​ដោយ ។

ប៉ុន្តែ​ពេល​នេះ ឌឹ​ប ង៉ែត កំពុង​ក្លាយជា​អ្នកឯកទេស​ល្បុ​ក្ក តោ​ដែល​មានឈ្មោះ​បោះ​សំឡេង​ចេញ​ពី​ប្រទេស កូរ៉េ​ខាងត្បូង បន្ទាប់​ពី​បាន​ទទួល​ជ័យ​លា​ភី​ជាតា រា​ក្បាច់គុន​មានការ​សម្តែង​ល្អ​ជាងគេ​ក្នុង​ការ​ប្រ កួត​ជ្រើសរើស​តារា​សម្តែង​ក្បាច់គុន​លំដាប់​ពិភព លោក Audition Global Action Star នៅ​ប្រ ទេស​កូរ៉េ​ខាងត្បូង ដែល​មាន​តារា​ក្បាច់គុន​មក​ពី​៤០​ប្រទេស​ចូលរួម ។

យោង​តាម​លោក អ៊ួ តារា អគ្គ​លេខ​ធិ​ការសហព័ន្ធ​ល្បុក្កតោ​ម្ពុ​ជា ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា តារា​ក្បាច់គុន​រូប​សង្ហា​ផង​នោះ បាន​ប្រាប់​អ្នក​សារ​ព័​ត័​មាន​ក្នុងស្រុក​ថា លទ្ធផល​ដែល ឌឹ​ប ង៉ែត ទទួល​បាន​គឺ​ចាត់ទុកជា​លទ្ធផល​ដែល​នាំ​មក​នូវ មោទនភាព​ជូន​ជាតិ​យ៉ាង​ខ្លាំង​សម្រាប់​ក្បាច់គុន
ល្បុក្កតោ​នេះ ។

នេះ​ក៏​ជា​អ្វី​ដែល​ប្រទេស​ជាតិ ទាំងមូល​ទទួល​បាន​ក្នុង​នាម​ជា​កីឡាករ​ដែល​ជាប់ ជា​តារា​សម្តែង​លេចធ្លោ​កម្រិត​អន្តរជាតិ តំណាង​ឲ្យ​កម្ពុជា​ទាំងមូល ។ តំណែង​នេះ ក៏​មានការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ចំណោម​តំណាង​ជា​ច្រើន​ដែល​ទៅ​បញ្ចេញ​សមត្ថភាព​សម្ដែង​ក្បាច់ គុន​តំណាង​ជាតិ​សាសន៍​នីមួយ​ៗ​ផង​ដែរ ។

លោក​សង្ឃឹមថា តាម​រយៈ​លទ្ធផល​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែ​ច្បាស់ ពិសេស​បង្កើត​ទីផ្សារ​ភាព យន្ត​កាន់តែ​ច្រើន​សម្រាប់​កីឡាករ ។

កីឡាករ ឌឹ​ប ង៉ែត សមាជិក​តារា​សម្តែង Stunt Team នៃ​គុន​ល្បុក្កតោ​កម្ពុជា ស្ថិត​ក្នុង​ចំណោម តារា​ក្បាច់គុន​ទាំង​៥​ប្រទេស​ដែល​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​Audition Global Action Star នៅ​សាធារណរដ្ឋ​កូរ៉េ បាន​បង្ហាញ​នូវ​អារម្ម​ណ៍​មោទនភាព​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​មាន​បងប្អូន​ខ្មែរ​ក្នុងស្រុក​រាប់​មិន​អស់​ចាប់ អារម្មណ៍​ពី​ជ័យជម្នះ ។

ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​៣​ដំណាក់កាល​កីឡាករ ឌឹ​ប ង៉ែត ទទួល​បាន​ជ័យ​លា​ភី​តារា ក្បាច់គុន​មានការ​សម្តែង​ល្អ​ជាងគេ ខណៈ​តារា ក្បាច់គុន​មក​ពី​៤​ប្រទេស​ផ្សេង​ទៀត​ទទួល​បាន ជ័យ​លា​ភី​រៀង​ៗ​ខ្លួន ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ។

ការ​ប្រកួត​នេះ ធ្វើ​ឡើង​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ក្បាច់គុន​អន្តរជាតិ International Martial Art Film Festival ដែល​មាន​តារា ក្បាច់គុន​មក​ពី​៤០​ប្រទេស​ចូលរួម ខណៈ​កម្ពុជា ដាក់​បេក្ខជន​២​រូប​ឲ្យ​ចូលរួម​ប្រកួត តែ​ម្នាក់​ទៀត​មិន​ទទួល​បាន​ជ័យ​លា​ភី​ទេ ។ បើ​តាម​លោក អ៊ួ តារា គណៈកម្មការ​ដាក់​ពិន្ទុ​និង កាត់ក្តី​ក្នុង​ការ​ប្រកួត សុទ្ធ​សឹង​ជាតា​រា​ក្បាច់គុន ជើង​ចាស់ ផលិត​ករ​ភាពយន្ត និង​គ្រូបង្វឹក ក្បាច់គុន ។

«​វា​ជា​មោទនភាព​សម្រាប់​កម្ពុជា​យើង​ដែរ ទោះបី​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ក្បាច់គុន ប៉ុន្តែ វា​បាន​ជួយ​លើកមុខ​មាត់​ជាតិ​យើង​តាម​រយៈ គុន​ល្បុក្កតោ និង​ទេព​កោសល្យ​កីឡាករ​។ ក្រោយ​ពី​យើង​ឈ្នះ​ដែល​មានការ​ទទួលស្គាល់ ជា​លក្ខណៈ​អន្តរជាតិ ធ្វើ​ឲ្យ​ផលិតករ​ភាពយន្ត ក៏​ដូច​ជា​តួ​សម្តែង​ក្បាច់គុន​ចាប់អារម្មណ៍ ពី​ក្បាច់គុន​ខ្មែរ​កាន់តែ​ច្រើន ។ លើស​ពី​នេះ គ្រាន់តែ​គេ​ដឹង​ថា​យើង​ជា​ខ្មែរ គឺ​គេ​ស្គាល់​ពី​គុន ល្បុក្កតោ​» ។ នេះ​ជា​ការ​យល់​ឃើញ​របស់​លោក អ៊ួ តារា ។

គួរ​រំឭក​ថា លោក អ៊ួ តារា ត្រូវ​បាន​មហោស្រព​ភាពយន្ត​ក្បាច់គុន​អន្តរជាតិ International Martial Art Film Festival អញ្ជើញ​ឲ្យ​ធ្វើ​ជា​វាគ្មិន​ដើម្បី​ចែករំលែក​ពី​របៀប​ថត​ខ្សែភាពយន្ត Action ដោយ​ប្រើ​គុន​ល្បុក្កតោ ។

តួឯក ក្នុង​រឿង Jailbreak ការពារ​ឧក្រិដ្ឋជន​រូប​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង សម្រាប់​ការ​សម្ដែង ខណៈ​ដែល​លោក​ក៏​កាន់តែ​បង្ហាញ​ភាព​រីករាយ​នៅ​ពេល​សមាជិក​ក្នុង​ក្រុម​ល្បុក្កតោ​ម្នាក់​ទៀត គឺ​លោក ឌឹ​ប ង៉ែត ក៏​លេចធ្លោ​លើ​ឆាក​អន្តរជាតិ​នៅ​ក្នុង​ពេល​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ