ឈប់​ម៉ូតូ​បត់ជើង​ម៉ា​ភ្លែត​…​ចោរ​ភ្ជង់​ប្លន់យក​ភ្លាម


​ខេត្តបាត់ដំបង ​៖ បុ​ុ​រស​ម្នាក់​​អះអាង​ថា ខ្លួន​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​ ដក​កូនកាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូ​ជិះ​ទៅ​បាត់​ដោយ​សុវត្ថិភាព នៅ​វេលា​ម៉ោង​៤​និង​៣​នាទី​រសៀល​​ថ្ងៃ​ទី​០៣ កញ្ញា នៅ​ពេល​ដែល​ខ្លួន​កំពុង​ឈប់​ម៉ូតូ​នោម​នៅ​ក្បែរផ្លូវ​ស្ងាត់​មួយ​កន្លែង​ត្រង់​ចំណុច ​«​ច្រាប​» ស្ថិត​ក្នុងភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​។

បុរស​ដែល​អះអាង​ថា ត្រូវ​ក្រុម​ចោរប្លន់​យក​ម៉ូតូ​នោះ​ ឈ្មោះ​សុខ យិ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​គរ ឃុំ​ស្នឹង ស្រុក​បាណ​ន់​ ។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទំនង​មាន​បក្សពួក​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ តែ​ជន​រង​គ្រោះ​មិន​ចាំ​ស្លាក​លេខ​ទេ​ ។ បាន​ប្រើប្រាស់​កូនកាំបិត​ភ្ជង់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ ខណ​:​ដែល​ជន​រង​គ្រោះ​កំពុង​ឈប់​នោម​តាម​ផ្លូវ ​។ ម៉ូតូ​នោះ​ម៉ាក​ហុងដា ឌ្រី​ម C125 ពណ៌​ខ្មៅ​ស៊េរី​ ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1-AA 5561​។​

នៅ​ក្នុង​របាយ​ការ​ណ៍ ជន​រង​គ្រោះ​ឈ្មោះ​សុខ យិ​ន បាន​និយាយ​ថា ខ្លួន​បាន​ឈប់​ម៉ូតូ​នៅ​ក្បែរ​ថ្នល់​រួច​ចុះ​ទៅ​នោម​ក្បែរ​នោះ​ដែរ ​។ គាត់​និយាយ​ទៀត​ថា ពេល​គាត់​កំពុង​ឈប់​នោម ខណ​:​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង ស្រាប់តែ​មាន​មនុស្ស​ប្រុស​២​នាក់​ដែល​ខ្លួន​មិន​ស្គាល់​មុខ បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ រួច​មាន​ម្នាក់​ចុះ​មក ដក​កូនកាំបិត​ភ្ជង់​គំរាម​សម្លាប់​គាត់ ហើយ​ប្លន់​យក​ម៉ូតូ​គាត់​ជិះ​ត្រឡប់​ទៅ​ក្រោយ​វិញ​បាត់​ស្រ​ម៉ោ​ល​ភ្លាម​ៗ​តែ​ម្ដង ​។

​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ថា លោក​បាន​ទ​ទូល​ព័ត៌មាន​នេះ​ភ្លាម​ៗ​ដែរ ក្រោយ​កើតហេតុ​បន្តិច តែ​យើង​មិន​ទាន់​ប្រាកដ​អំពី​រឿង​នេះ​ទេ ព្រោះ​ពេល​នោះ​ហាក់​ល្ងាច​ពេក​ទៅ​ហើយ​។ ប៉ុន្តែ​លោកស្នង ការ​រង​បាន​បញ្ជាក់​ថា លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​កញ្ញា ដើម្បី​ស្រាវជ្រាវ​បន្ត​។ លោកស្នងការ​រង​បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ ​មន្ត្រី​ការិយាល័យ​ជំនាញកំពុង​ពិនិត្យ​ទីតាំង​កើតហេតុ និង​កំពុង​ស្វែងរក​ជន​រង​គ្រោះ ដើម្បី​បំភ្លឺ​ជា​ថ្មី​ជុំវិញ​ករណី​ប្លន់​ម៉ូតូ​នេះ ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ ។

​សូម​បញ្ជាក់​​ថា ផ្លូវ​ក្រួស​​ក្រហម​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ឃុំ​ភ្នំ​សំពៅ ទៅ​កាន់​ស្រុក​បាណ​ន់ ហាក់​កំពុង​បង្កក្ដី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​អសន្តិសុខ និង​សុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើ​តាម​ដងផ្លូវ​​ដ៏​ស្ងាត់​មួយ​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ជួប​ប្រទះ​នូវ​សកម្មភាព​ដូច​ខាងលើ​នា​ពេល​កន្លង​មក​ ។

អ្នក​​ភូមិ​និយាយ​ថា «ផ្លូវ​នេះ មិនសូវ​មាន​សុវត្ថិភាព​ទេ ក្នុង​ការ​ធ្វើ​ដំណើរ​។ អ្នកដំណើ​តែង​ជួប​ប្រទះ​មនុស្ស​មិន​ស្គាល់​មុខ ជិះ​ម៉ូតូ​តាម​ពីក្រោយ​មិន​ថា ពេល​យប់​ឬ​ពេល​ថ្ងៃ​នោះ​ទេ​។ ហើយ​ពេល​ខ្លះ​អ្នកដំណើរ​ត្រូវ​បង្ខំចិត្ត​ជិះ​ម៉ូតូ​ចូល​ផ្ទះ​អ្នក​ភូមិ​នៅ​ក្បែរ​ៗ​ផ្លូវ​នោះ ដើម្បី​សុវត្ថិភាព ដោយសារ​តែ​មិន​ទុកចិត្ត​មនុស្ស​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​តាម​» ។​

ប្រភព​នានា​ក៏​បាន​និយាយ​ដែរ​ថា ពេល​ខ្លះ​អ្នកដំណើរ​ត្រូវ​ចោរ ឆក់ យក​ទ្រព្យសម្បត្តិ​ទាំង​ថ្ងៃ​ៗ ដោយ
សារ​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​សភាព​ស្ងាត់ ទើប​ងាយ​ស្រូល​ដល់​ពួក​ចោរ​ធ្វើ​សកម្មភាព ហើយ​ពេល​កើតហេតុ​ក៏​គេ​ពិបាក​នឹង​ទំនាក់ទំនង​ប្ដឹង​សមត្ថកិច្ច​ដែរ​។ ដូច្នេះ​មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង​ទេ
ទើប​ប្រសើរ៕ ​(សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ