ដឹង​អត់! តម​អាហារ និង​ហាត់​ប្រាណ តើ​មួយ​ណា​សម្រក​ទម្ងន់​​​ល្អ​ជាង​?


វា​គឺជា​ចំណេះដឹង​ទូទៅ​មួយ​ដែល​និយាយ​ថា ការ​តម​អាហារ ឬ​ហាត់ប្រាណ​តែ​មួយ​មុខ​មិន​អាច​ផ្តល់​ជា​ការ​សម្រក​ទម្ងន់​បាន​តាម​ក្តី​ស្រមៃ​ដែល​អ្នក​ចង់បាន​ឡើយ​។ ​អ្នកជំនាញ​ខាង​កាយ​សម្ពន្ធ​បាន​ឲ្យ​ដឹង​ថា យើង​ត្រូវ​តែ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ជា​ទៀងទាត់ ដើម្បី​កំចាត់​ចោល​នូវ​ការ​លើស​ទម្ងន់ និង​ថែរក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​តើ​អ្នកមាន​ឆ្ងល់​ទេ​ថា បើ​សិន​ជា​អ្នក​ញ៉ាំ​អាហារ​បាន​ល្អ ឬ​ហាត់ប្រាណ​ទៀងទាត់ តើ​មួយ​ណា​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​ល្អ​ជាង? តាម​រយៈ​អត្ថបទ​នេះ​អ្នក​នឹង​យល់​កាន់តែ​ច្បាស់​អំពី​រឿង​នេះ​។

១-ក្នុង​ចំណោម​ពីរ​មាន​មួយ​ល្អ​ជាងគេ ៖ ការ​តម​អាហារ​ឆ្ងាញ់​ៗ និង​ការ​ចំណាយពេល​រំលាយ​ខ្លាញ់​ក្នុង​កន្លែង​ហាត់ប្រាណ​ច្រើន​ម៉ោង តើ​មួយ​ណា​ដែល​ត្រូវការ​ពេលវេលា និង​ថាមពល​ច្រើន​ជាងគេ? ចម្លើយ​ដ៏​ច្បាស់ការ​នោះ​គឺថា ការ​មិន​ញ៉ាំ​បន្ថែម​កាឡូរី​វា​ពិតជា​ងាយស្រួល​ជាង​ការ​ទៅ​ហាត់​ដើម្បី​រំលាយ​វា​ហើយ​។ ខណៈ​ពេល​ដែល​វា​អាច​នឹង​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​មិន​ឆ្លើយ​បែប​នេះ តែ​អ្នក​សាក​គិត​ទៅ​មើល​ថា បើសិនជា​អ្នកធ្វើការ​ហត់​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ត្រូវ​ទៅ​ហត់​ដោយ​ការ​ហាត់ប្រាណ​ម្តងទៀត តើ​វា​ពិបាក​ជាង​ការ​តម​អាហារ​ឬ​អត់?

២-ការ​សិក្សា​បង្ហាញ​ថា ការ​តម​អាហារ​អាច​មាន​ភាព​ជឿជាក់​ច្រើន ៖ អ្នក​ដែល​ផ្លាស់​ប្តូរ​តែ​របប​អាហារ គឺ​ងាយ​នឹង​ស្រក​ទម្ងន់​បាន​ល្អ​ជាង​អ្នក​ដែល​ព្យាយាម​បង្កើន​ការ​ហាត់ប្រាណ​វិញ​។ តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា អ្នកចូលរួម​សិក្សា​ដែល​បាន​ផ្លាស់​ប្តូរ​របប​អាហារ តែ​មិន​ចូល​ចិត្ត​ហាត់​ប្រាណ​ជា​ប្រចាំ ឃើញ​ថា មានការ​ស្រក​ទម្ងន់​បាន​ល្អ​ជាង​អ្នក​ដែល​បង្កើន​ភាព​ញឹកញាប់​នៃ​ការ​ហាត់ប្រាណ​។ យ៉ាងណាមិញ ការ​ហាត់ប្រាណ​ច្រើន​ពេក ជា​ពិសេស​គ្មាន​ការ​ណែនាំ​គ្រប់គ្រាន់ អាច​ប្រឈម​មុខ​នឹង​របួស​បាន​។

៣-ការ​ហាត់ប្រាណ​អាច​ប្រើ​ជា​ឡេះ​បាន ៖ អ្នកជំនាញ​ជឿ​ថា ការ​ហាត់ប្រាណ​អាច​បង្កើន​ការ​ប្រឈម​ភាពធាត់​វិញ​បាន ដោយសារ​តែ​វា ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ជា​ឡេះ​នៅ​ពេល​និយាយ​ដល់​ការ​ញ៉ាំ​អាហារ​។ សម្រាប់​មនុស្ស​ភាគច្រើន ការ​ហាត់ប្រាណ​មាន​ន័យ​ថា ពួក​គេ​នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ញ៉ាំ​អ្វី​ដែល​ពួក​គេ​ចង់​ញ៉ាំ ហើយ​ក៏​មិន​អាច​ជួយ​សម្រក​ទម្ងន់​បាន​ឡើយ​។

៤-របៀប​សម្រក​ទម្ងន់​ទាំង​ពីរ​នេះ​សុទ្ធតែ​មាន​សារៈសំខាន់​ទាំងអស់ ៖ បើសិនជា​អ្នក​ចង់​សម្រក​ទម្ងន់ ហើយ​បាន​លទ្ធផល​នោះ អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​របប​អាហារ​ឲ្យ​មក​ល្អ​ជាង​មុន និង​ប្រើ​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ហាត់ប្រាណ​ជា​ទៀងទាត់​វិញ​។ អ្វី​ដែល​កាន់តែ​ច្បាស់​នោះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​ផ្តល់​សុខភាព និង​រក្សា​ទម្លាប់​នៃ​ការ​ហាត់ប្រាណ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ