នេះ​ជា​មោទនភាព​ខ្លាំង​បំផុត គឺ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ខិតខំ​ចូលរួម​កសាង​សមិទ្ធផល​នានា


ចំណុច​ប្រសាសន៍​សំខាន់​ៗ​របស់​លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ពិធី​សម្ពោធ​សាលា​ធម្មសភា និង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​ធម្ម​ចារ (​ហៅ​វត្ត​ជើង​គួ​ន​) ស្ថិត​ក្នុងភូមិ​ជើង​គួ​ន ឃុំ​ជើង​គួ​ន ស្រុក​សំរោង ខេត្តតាកែវ នា​ចុង​ស​ប្តា​ហ៍​នេះ​មាន

១-​សមិទ្ធផល​ច្រើន​ណាស់​នៅ​ខេត្តតាកែវ​ត្រូវ​បាន​កសាង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តតាកែវ ដែល​សមិទ្ធផល​ផល​ទាំង​អស់នេះ​បាន​កើតឡើង​ដោយ​ការ​កសាង​រួម​គ្នា​ពី​សំណាក់​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ​សប្បុរសជន ។ បើ​យើង​គ្មាន​សង្គ្រាម​យើង​ប្រហែល​កសាង​បាន​ច្រើន​ជាង​នេះ ប៉ុន្តែ​ដោយ​អកុសល​យើង​មាន​សង្គ្រាម​បំផ្លិចបំផ្លាញ​លើ​គ្រប់​វិស័យ ។ ជា​មោទនភាព​ណាស់​ដែល​យើង​បាន​បញ្ចប់សង្គ្រាម ហើយ​មោទនភាព​ខ្លាំង​បំផុត គឺ​ទឹកចិត្ត​របស់​ប្រជា​ព​រដ្ឋ​ខ្មែរ​បើ​ទោះបី​លំបាក​យ៉ាងណា​ក៏​ដោយ​ក៏​ខិតខំ​ចូលរួម​កសាង​សមិទ្ធផល​នានា ។

២- បើ​មនុស្ស​យើង​ឥត​មានធម៌​នៅ​ក្នុង​ខ្លួន យើង​គ្មាន​ការ​គោរព​គ្នា ។ ការ​ដឹកនាំ​ក៏​ដូច​គ្នា បើ​គ្មាន​ធម៌​យើង​ធ្វើ​ឲ្យ​ប្រជាជន​វេទនា ។ រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​អ្នកដឹកនាំ​បាន​ដឹកនាំ​ដោយ​ធម៌ មិន​មានការ​សងសឹក​គ្នា​រួបរួម​គ្នា​ធ្វើបុណ្យ​ជាមួយ​គ្នា​ហើយ​យើង​ខិតខំ​រួម​គ្នា​កសាង​សមិទ្ធផល​ជា​ច្រើន ដើម្បី​កូនចៅ​ជំនាន់​ក្រោយ ។ ៣-​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ត្រឹមត្រូវ មិន​ញុះញង់​បំបែកបំបាក់​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន ផ្ដល់​សេចក្តីសុខ​ផ្លូវចិត្ត ផ្លូវ​កាយ​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ខុស គឺ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បែកបាក់​។

ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ គឺ​បោះ​ឆ្នោត​ឲ្យ​ខ្លួនឯង ដើម្បី​ផ្ដល់​សេចក្តីសុខ រក្សាសុខ​សន្តិភាព និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចម្រើន ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ ។ ៤-​សូម​ថ្លែងអំណរគុណ និង​សូម​ឲ្យ​សប្បុរសជន ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ ចូលរួម​បន្ត​ការ​កសាង​សមិទ្ធផល​ក្រោម​បរិយាកាស​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ។

កសាង​សមិទ្ធផល​សម្រាប់​ទាំងអស់​គ្នា និង​ជួយ​គ្នា​ថែរក្សា​ស្ថិរភាព សេចក្តីសុខ និង​គោរព​ស្រឡាញ់​គ្នា ។ សូម​ថែរក្សា​ស្មារតី​នេះ​ឲ្យ​បាន​គង់វង្ស ដើម្បី​ឲ្យ​មាន​សេចក្តីសុខ និង​ភាព​សប្បាយ​រីករាយ​យូ​អង្វែង​តាម​រយៈ​មិន​ចូល​តាម​ការ​អូស​ទាញ​ណាមួយ ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព​ទាំងឡាយ​ដែល​បំផ្លាញ​សុខ​សន្តិភាព ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ