ឪពុកមា​តេ​ប្រាប់ លុះ​តាមដាន​ឃើញ​ស្តែង​ប្រពន្ធ​ក្នុង​បន្ទប់​… បុរស​ណា​ទ្រាំ​បាន


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់ ខណៈ​ប្ដី​អត់​នៅ​ជាមួយ​ក៏​នាំ​សហាយ​ចូល​ដេក​ក្នុង​បន្ទប់ លុះ​ប្ដី​តាម​ទាន់​ចាក់សោ​ពី​ខាងក្រៅ​បន្ទប់ រួចរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​យក​មក​សួរនាំ ប​ង្ភ​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ប្ដី​ខាងលើ​មានឈ្មោះ អន សឿ​ន អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ស្ដ្រី​ជា​ប្រពន្ធ​ឈ្មោះ ទិ​ត សុ​ផាត អាយុ​២១​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ ខាងលើ រីឯ​ប្រុស​ជា​សហាយ​ឈ្មោះ ស៊ង វ៉ា​ន់​ឆៃ អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ពី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ស្តីដណ្តឹង​ប្រពន្ធ​រៀប​ការ​តាម​ប្រពៃណី​តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩​មក​ម្ល៉េះ ដោយ​ខាង​ស្រី​បង្គាប់​ថ្លៃ​បណ្ណាការ​ចំនួន​១៥០០​ដុល្លារ ។ ហើយ​ប្តី​ប្រពន្ធ​គាត់​រស់នៅ​ឆ្ងាយ​ពី​គ្នា ដោយ​គាត់​ធ្វើការ​នៅ​ភ្នំពេញ​ដែរ តែ​រស់នៅ​ផ្សេង​គ្នា លុះ​យូរ​ៗ​ទើប​ទៅ​ជួប​ប្រពន្ធ​ម្តង ហើយ​មួយ​រយៈពេល​ថ្មី​ៗ​កន្លង​មកនេះ គាត់​បាន​ទៅ​រស់នៅ​ស្រុក​កំណើត ហើយ​ឪពុកមា​របស់​ប្រពន្ធ​គាត់​បាន​ទូរស័ព្ទ​ប្រាប់​ថា ប្រពន្ធ​របស់​គាត់​បាន​ប្តូរ បន្ទប់​ជួល​ថ្មី និង​ឃើញ​តែ​កំពុង​តែ​ទាក់ទង​ជាមួយ​ប្រុស​ថ្មី​ទៀត​ផង ។

បុរស​ជា​ប្តី​ប្រាប់​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​៥ កញ្ញា​នេះ មុន​ពេល​កើតហេតុ រូប​គាត់​បាន​មក​ពី​ស្រុក​កំណើត​ដើម្បី​តាមដាន​ប្រពន្ធ​ក៏​ឃើញ​ប្រពន្ធ​នាំ​សហាយ​ចូល​ក្នុង​បន្ទប់​ជួល​នោះ​ពិតប្រាកដ​មែន រូប​គាត់​ក៏​យក​កូនសោ​ទៅ​ចាក់​ពី​ខាងក្រៅ​បន្ទប់ ហើយ​បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ជួយ​អន្តរាគមន៍ ឃាត់​ស្ត្រី​ជា​ប្រពន្ធ និង​ប្រុស​ស្នេហ៍​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។

ក្រោយ​ពេល​កើតហេតុ ខណៈ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ និង​ប្រុស​សហាយ​ទៅ​សួរនាំ ស្ត្រី​ជា​ប្រពន្ធ​បាន​សារភាព​ថា ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ស្នេហ៍​អស់​រយៈពេល​១​ខែ​មក​ហើយ តែ​មិន​ទាន់​បាន​ស៊ីជំរៅ​នៅឡើយ​ទេ ។ ចំណែកឯ​បុរស​ជា​សហាយ​ក៏​បាន​សារភាព​ដូច​នារី​ជា​ប្រពន្ធ​ដែរ​ថា រូបគេ​ទើបតែ​ទាក់ទង​គ្នា​ទេ គឺ​រូបគេ​តែ​មក​ចូល​បន្ទប់​ជួល​នេះ​បាន​ម្តង​តែ​ប៉ុណ្ណោះ។

បន្ទាប់​ពី​មានការ​ផ្អើល​ឆោឡោ​រួច​មក បុរស​ជា​ប្តី​មិន​បាន​ប្តឹងប្តល់​នោះ​ទេ គ្រាន់តែ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ស្ត្រី​ជា​ប្រពន្ធ និង​ប្រុស​សហាយ​តែ​ប៉ុណ្ណោះ និង​ប្រាប់​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ទៅ​ស្រុក​កំណើត ដើម្បី​ផ្តិត​មេដាយ​លែងលះ​គ្នា ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ