Barcelona យក Neymar មិន​បាន​បង្វែរ​គោលដៅ​តាម​យក​កីឡាករ​កង់​សា​គួរ​វិញ


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ ត្រូវ​បាន​គេ​រាយការណ៍​ប្រាប់​មក​ថា មានការ​ចាប់អារម្មណ៍​ជាមួយនឹង​កីឡាករ Lucas Moura តែ​ត្រូវ​ខកចិត្ត​វិញ ព្រោះ​ខាង Tottenham ទារ​តម្លៃ​ដល់​ទៅ​៤៥​លាន​ផោន​ចំពោះ​ការ​ទិញ​កីឡាករ​មួយ​ណា​ក៏​ដោយ ។ ក្លិប​យក្ស​អេ​ស្ប៉ា​ញ​បានឃើញ​កីឡាករ​នេះ​ថា ជា​ជម្រើស​ទី​ពីរ ក្រោយ​ពី​ទិញ​យក Neymar មិន​បាន​ពី​ក្លិប​អ្នកមាន​បុណ្យ​បារាំង ។

សារព័ត៌មាន Mundo Deportivo បាន​ផ្សាយ​ថា Barca សម្រេច​ដកចិត្ត​វិញ ព្រោះតែ​យល់​ថា​នេះ​មិនមែន​ជា​ការ​ទិញ​ដូរ​ល្អ​នោះ​ទេ ។ កីឡាករ Lucas អាយុ​២៧​ឆ្នាំ ត្រូវ​បាន​លក់​ដោយ​ក្លិប PSG កាលពី​ខែមករា ឆ្នាំ​២០១៨ ក្នុង​តម្លៃ​២៥​លាន​ផោន ក្រោយ​ពី​ក្លិប​បារាំង​ទិញ​យក Neymar ពី​ក្លិប Barcelona បាន​៥​ខែ ។

Neymar មាន​បំណង​ចង់​មក​លេង​នៅ​ក្លិប​អេ​ស្ប៉ា​ញ​វិញ​យ៉ាង​ខ្លាំង ដល់​ថ្នាក់​មាន​សារព័ត៌មាន​ខ្លះ​ចុះ​ផ្សាយ​ថា Neymar សុខចិត្ត​យក​លុយ​ខ្លួនឯង​បន្ថែម​ដាក់​ឱ្យ​គ្រប់​ថ្លៃ​ផ្តាច់​កុងត្រា​ទៀត​ផង​។ តែ​ក្រោយមក អ្វី​ៗ​មិន​ទៅ​តាម​ការ​ចង់បាន​របស់ Neymar ទេ ដោយសារ​តែ​ពេល​នេះ​គេ​ត្រូវ​នៅ​លេង​ឱ្យ PSG យ៉ាងតិច​ណាស់​ដល់​ខែមករា​ឆ្នាំ​ក្រោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​ពេល​នេះ Lucas ក៏​មិន​ទាន់​ទៅ​ណា​កើត​ដែរ ដោយសារ​តែ​កុងត្រា​របស់​គេ​ជាមួយនឹង Tottenham មាន​រយៈពេល​ដល់​ទៅ​៥​ឆ្នាំ ដែល​តម្រូវ​ឱ្យ​គេ​នៅ​លេង​ដល់​ឆ្នាំ​២០២៤​។ បើ​ចង់​ចេញ តម្លៃ​ខ្លួន​របស់​គេ​ក៏​ត្រូវ​ថ្លៃ​ដល់​ទៅ​៤៥​លាន​ផោន ដែល Barcelona មិន​អាច​ជះ​លុយ​បាន​ឡើយ ព្រោះតែ​គេ​បាន​ទិញ Antoine Griezmann ក្នុង​តម្លៃ​១០៧.៦​លាន​ផោន​រួច​ទៅ​ហើយ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ