ដុត​កម្ទេច​ចោល​ជា​សាធារណៈ​ទាំងអស់​៩​គ្រឿង


រាជធានី​ភ្នំពេញ ៖ ទូ​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​ចំនួន​៩​គ្រឿង​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ​ធ្វើការ​បង្ក្រាប​បាន​កាលពី​ពេល​កន្លង​មក​នោះ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ជា​សាធារណៈ ។

ការ​ដុត​បំផ្លាញ​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំណង​រថយន្តក្រុង​របស់​លោក​ជំទាវ ស៊ុ​យ សុ​ផា​ន ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​មាន​ប្រា​សាសន៍​ឱ្យ​ដឹង​ថា ទូ​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​០៩​គ្រឿង ដែល​រដ្ឋបាល​ខណ្ឌ​សម្រេច​ដុត​បំផ្លាញ​ចោល​នៅ​ពេល​នេះ​ជា​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មាន​កម្លាំង​ចម្រុះ​ទាំងអស់ បាន​សហការ​គ្នា​ក្នុង​ការ​បង្ក្រាប​នូវ​រាល់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ ពិសេស​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​តែ​ម្តង​ដែល​ជាទី​តាំង​ពពាក់ពពូន​ក៏​ដូច​ជា​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​អ្នក​ញៀន​ល្បែង​ក៏​ដូច​ជា​ក្រុម​ក្មេង​ស្ទាវ​ញៀន​ថ្នាំ​ជាដើម ។

ក្រោយ​ការ​បង្ក្រាប​បានជា​បន្តបន្ទាប់​ហើយ​នោះ​ទូ​ហ្គេ​ម​ទាំងអស់​ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ ហើយ​ទើបនឹង​យក​មក​ដុត​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃខែ​ដដែល​នេះ​តែ​ម្តង​ទៅ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ