លន បញ្ញា ​ដណ្ដើម​យក​កៅអី​ក្នុង​ជុំ​ទី​2​នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​បាន​ឬ​អត់?


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​«​កម្ពុជា​គុន​ខ្មែរ​» Cham pion Of Champion ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ជុំ​ទី​២ នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន ស៊ី នា​ថ្ងៃ​សៅរ៍ ​ទី​៧ ខែកញ្ញា ឈាន​ចូល​ដល់​វគ្គប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ ។ មិនតែប៉ុណ្ណោះ គេ​ក៏​កំពុង​រង់ចាំ​មើល​ថា​តើ លន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ មានឱកាស​គ្រង​តំណែង​លេខ​១ ដើម្បី​ឡើង​ទៅ​ជួប ម៉ឺន មេ​ឃា មក​ពី​ក្លិប​ក្រសួង​សេ​ដ្ធ​កិច្ច​និង​ហិរញ្ញវត្ថុ​ដែល​កំពុង​ឈរ​ចាំ​បាន​ឬ​អត់ ?

គួរ​រំឭក​ថា ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំចែក​ចេញ​ជា​២​វគ្គ ហើយ​ក្នុង​វគ្គ​ទី​១​ដែល​បានបញ្ចប់​ទៅ​កាលពី​ជាង​១​ខែ​មុន បាន​រក​ឃើញ​កីឡាករ ម៉ឺន មេ​ឃា ម្នាក់​រួច​ហើយ​ដែល​ជាប់​លេខ​១ កំពុង​ឈរ​​រង់ចាំ​អ្នក​ដែល​ជាប់​លេខ​១ ក្នុង​វគ្គ​ទី​២​នេះ ដើម្បី​ប្រកួត​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ប្រាក់​រង្វាន់​ចំនួន​៦​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ។

ដោយឡែក សម្រាប់​ការ​ប្រកួត​លើក​នេះ លន បញ្ញា ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ Link Loom នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ជុំ​ទី​២ ។ ប៉ុន្តែ​គេនៅ​មិន​ទាន់​ដឹង​ថា កីឡាករ​កម្ពុជា​រូប​នេះ​មាន​សំណា​ង​អាច​យកឈ្នះ ដើម្បី​ឡើង​ទៅ​ប្រកួត​ជាមួយ ម៉ឺន មេ​ឃា បាន​ឬ​ក៏​អត់​នោះ​ទេ ។

ចំណែក ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Dav Viseth ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣ ។ ទោះជា​យ៉ាងណា ការ​ប្រកួត​នេះ​អ្នកមាន​សិ​ទិ្ធ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​មាន​តែ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប៉ុណ្ណោះ ។

សម្រាប់​ប្រាក់​រង្វាន់​ក្នុង់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ ក្នុង​ជុំ​ទី​២​នេះ លេខ​១​ទទួល​បាន​ម៉ូតូ​ហ្សូ​៊​ម័​រ​អ៊ិ​ច
១​គ្រឿង និង​ប្រាក់​រង្វាន់​៥០០​ដុល្លារ លេខ​២ ទទួល​បាន​ប្រាក់​រង្វាន់​២.០០០​ដុល្លារ លេខ​៣
ទទួល​បាន​ប្រាក់​រង្វាន់​១.៥០០​ដុល្លារ និង​លេខ៤​ទទួល​បាន​១.០០០​ដុល្លារ ។

រីឯ​គូប្រកួត​មិត្តភាព​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ធឿ​ន ធា​រ៉ា មក​ពី​សមា​គ​កីឡាប្រដាល់​ក្រសួងកសិកម្ម​ប្រកួត​ជាមួយ​កីឡាករ​ថៃ Khun Deth ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​គុន​ខ្មែរ ប្រកួត​ជាមួយ សេក ចៅ​ជូត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ