ដើម​ឡើយ​គឺ​ខុសច្បាប់​ចរាចរណ៍​ទេ ​តែ​ពេល​ឆែកស្រាប់តែ​នឹក​ស្មាន​មិន​ដល់


ខេត្តកំពត ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរ​ចរាចរ​សហការ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បន្ទាយមាស​ធ្វើការ​ឃាត់ខ្លួន ខណៈ​កម្លាំង​សហការ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​មួក​សុវត្ថិភាព​កញ្ចក់​ដើម្បី​ពង្រឹង​ច្បាប់​ចរាចរ​ផ្លូវគោក​នៅ​លើ​ផ្លូវជាតិ​លេខ​៣១​ក្នុង​ទឹកដី​ស្រុក​បន្ទាយមាស ខេត្តកំពត ហើយ​ក្រោយ​ពី​ពិនិត្យ​ឆែកឆេរ​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មួយ​កញ្ចប់​ក្នុង​កញ្ចប់​បារី HERO ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ហើយ​នាំ​មក​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ហេតុ​ការ​នេះ​កាលពី​វេលា​ម៉ោង​០២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​ខាងលើ ។

សមត្ថកិច្ច​ចរាចរ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​សមត្ថកិច្ច​ឃាត់​ដោយសារ​ឥត​មាន​កញ្ចក់​នេះ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ កំពត 1D-0939 ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ជិះ​ម្នាក់ឯង​ពុំ​មាន​បំពាក់​កញ្ចក់​ទើប​សមត្ថកិច្ច​ឃាត់​សួរនាំ​ក៏​បាន​ប្រទះ​ឃើញ​ថ្នាំ​ញៀន​តែ​ម្តង ។

ប្រភព​បន្ត​ថា អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ ឯក ដឹប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​ពង់​ត្រាច ខេត្តកំពត ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ