ដូច​ចាស់​បុរាណ​តំណាង​ត​ៗ​គ្នា​មែន​រឿង​ភូមិ និង​ឃុំ​«​ឆក់​ឈើ​នាង​» (​មាន​វី​ដេ​អូ​)


ត​ពី​វគ្គ​មុន ៖ ថ្លែង​ពី​ព្រះ​នាង​ព្រះ​បន្ទាប់​មក​បាន​ភៀស​ព្រះ​កាយ​ចេញពី​ទីកន្លែង​គ្រោះថ្នាក់​ខាងលើ​នោះ​ហើយ ដោយ​អស់​ព្រះ​កាយពល​ខ្លាំង​ពេក ព្រះ​នាង​រួម​ជាមួយ​កងទ័ព​ដែល​តាម​រក្សា​ក៏​បាន​ឡើង​ទៅ​សម្រាក​ព្រះ​កាយ​នៅ​លើ​ទួល​បុរាណ​មួយ​ឈ្មោះ​ថា «​ទួល​អង្គ​ប្រាសាទ​» ដែល​មានទឹក​ព័ទ្ធ​ជុំវិញ​កន្លែង​ខ្លះ​ជ្រៅ និង​កន្លែង​ខ្លះ​រាក់ ដែល​ស្ថិត​នៅ​ខាងត្បូង​តំបន់​ច្រក​នាង ។ នៅ​ពេល​នោះ​ស្រាប់តែ​ដំរី​សម្រាប់​កងទ័ព​ព្រះ​នាង​ប្រើ​បាន​ចុះប្រេង​កាច​សាហាវ​អុកឡុក​រក​ទីបំផុត​គ្មាន ពេល​នោះ​កងទ័ព​បាន​តាម​កៀង ហើយ​ដំរី​បាន​រត់​រហូត​ដល់​ត្រពាំង​ទឹក​មួយ​ទំហំ​ប្រហែល​៧០​ម៉ែត្រ​៤​ជ្រុង មាន​ព្រៃឈើ និង​ព្រៃ​ឫស្សី​ព័ទ្ធ​ជុំវិញ​ផង​ដែរ ។

ដំរី​បាន​ចុះ​ក្នុង​ទឹកស្រះ​នោះ ស្រាប់តែ​ប្រែក្លាយ​ពី​កាច​សាហាវ​ទៅ​ជា​សាំង​ស្លូត​អាច​ប្រើប្រាស់​បាន​វិញ​ហើយ​ក្រោយ​ៗ​មក​ឲ្យ​តែ​មាន​ដំរីចុះប្រេង​ពេល​ទៅ​ដល់ទី​នោះ​តែងតែ​សាំង​ស្លូត​វិញ​មិន​ខាន​ទើប​ទៅ​នោះ​ត្រូវ​បាន​អ្នកស្រុក​ហៅ​ថា «​ត្រពាំង​សាំង​ដំរី​» ។ ដែល​បច្ចុប្បន្ន​ទីនោះ​ក៏​មាន​ភូមិ​មួយ​ឈ្មោះ​ភូមិ​សាំង​ដំរី ស្ថិត​នៅ​ជិត​ភូមិ​ឆក់​ឈើ​នាង​នោះ ហើយ​ក៏​ជា​ភូមិ​ដែល​លោក​ផា​ន់ មឿ​ក រស់នៅ​រាល់ថ្ងៃ ចំណែក​ត្រពាំង​សាំង​ដំរី​ក៏​ស្ថិត​នៅ​ទ្រង់ទ្រាយ​ដើម​ស្ទើរតែ​ទាំងស្រុង​ដែរ ។

ដោយឡែក​កងទ័ព​សត្រូវ​កាលបើ​ចាប់​កាប់សម្លាប់​ព្រះ​បុត្រី​មិន​បាន​បែប​នេះ​ក៏​មិន​បោះបង់​ចោល​ដែរ​បាន​បន្ត​ដេញ​តាម​ចាប់​សម្លាប់​បន្ត​ទៀត​រហូត​ទៅ​ដល់​ទួល​អង្គ​ប្រាសាទ​ដែល​ជាទី​កន្លែង​ព្រះ​នាង​សម្រាក​ព្រះ​កាយ​ក៏​បាន​ពើប​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​របស់​ព្រះ​នាង​យ៉ាង​ស៊ីសាច់ហុតឈាម ។ ប៉ុន្តែ​ដោយ​កងទ័ព​សត្រូវ​ខ្លាំង​ជាង មាន​គ្នា​ច្រើន​ជាង បាន​វាយបំបាក់​កងទ័ព​ព្រះ​នាង បណ្ដាល​ឲ្យ​បាក់ទ័ព ហើយ​ព្រះ​នាង​បាន​ភៀស​ព្រះ​កាយ​ចេញពី​ទួល​អង្គ​ប្រសាទ​បន្ត​ទៀត ។ ទីទួល​អង្គ​ប្រាសាទ​ដែល​ព្រះ​នាង​សម្រាក​ព្រះ​កាយ ហើយ​ត្រូវ​កងទ័ព​សត្រូវ​វាយ​បាក់ទ័ព​នោះ ត្រូវ​អ្នកស្រុក​ហៅ​ថា «​ទួល​អង្គ​ប្រសាទ​ធ្លាយ​» ដែល​សំដៅ​ទៅ​លើ​ការ​បាក់ទ័ព​ច្បាំង​ចាញ់​សត្រូវ ហើយ​ក្រោយមក​ក៏​មានការ​កសាង​វត្ត​នៅ​ទីនោះ​ដែល​បាន​សង់​ព្រះ​វិហារ​នៅ​ពីលើ​ទួល​ប្រាសាទ​នោះ​តែ​ម្ដង ។ ហើយ​បាន​ដាក់​ឈ្មោះ​ថា «​វត្ត​អង្គ​ប្រាសាទ​ធ្លាយ​» ប៉ុន្តែ​ក្រោយមក​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ខាងលើ​បាន​ឈ្វេងយល់​ថា ឈ្មោះ​នេះ​មិនសូវ​ល្អ​មិន​អាច​សល់​លុយកាក់ ដើម្បី​ទុក​សម្រាប់​កសាង​វត្ត​បាន​ទើប​សម្រេច​ប្ដូរ​មក​ឈ្មោះ​ពី​វត្ត​អ​ង្ប្រា​សាទ​ធ្លាយ​ទៅ​ជា «​វត្ត​អង្គ​ប្រាសាទ​មាន​ជ័យ​» វិញ​រហូត​ដល់​សព្វ​ថ្ងៃនេះ​ដែល​ឈ្មោះ​នេះ​ទើប​ប្ដូរ កាលពី​ជិត​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ។

ថ្លែង​បន្ត​ពី​ព្រះ​នាង​ជា​ព្រះ​បុត្រី​ដដែល​បាន​គេច​ព្រះ​កាយ​ទៅ​ទិស​ខាងត្បូង​រហូត​ដល់​ក្នុង​ព្រៃ​មួយ​កន្លែង ស្ថិត​នៅ​ប្រប​មាត់​ស្ទឹង​ព្រែក​ត្នោត ហើយ​ក៏​បាន​ពួន​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​នោះ​ដោយ​មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀយ​បាន​ទេ ។ ព្រោះ​ស្ទឹង​ទឹក​ជ្រៅ​គ្មាន​មធ្យោបាយ​ដើម្បី​បន្តដំណើរ​ទៅ​មុន​ទៀត​បាន​ឡើយ ហើយ​កងទ័ព​សត្រូវ​ក៏​បាន​ដេញ​តាម​ទៅ​ដល់​ព្រៃ​នោះ​ដែរ និង​បាន​នាំ​គ្នា​តាម​រក​ព្រះ​នាង​ព្រោះ​ដឹង​ថា ព្រះ​នាង​កំពុង​ពួន​នៅ​ក្នុង​ព្រៃ​នោះ ។ ប៉ុន្តែ​ទោះជា​តាម​រក​យ៉ាងណា​ក៏​រក​មិនឃើញ​ដែរ ហើយ​ទី​ដែល​ព្រះ​នាង​ពួន​នោះ​អ្នកស្រុក​បាន​ហៅ​ថា «​ព្រៃ​នាង​ពួន​» លុះ​ចំណេរ​ក្រោយមក​បាន​ហៅ​ក្លាយទៅជា​ព្រៃ​ពួច​ទៅ​វិញ មិនតែប៉ុណ្ណោះ​ពួក​គាត់​បាន​ដាក់​ឈ្មោះ​ភូមិ និង​ឃុំ​ថា «​ព្រៃ​ពួច​» រហូត​ដល់​សព្វថ្ងៃ​ហើយ​ក៏​មានការ​កសាង​វត្ត​មួយ​ដែល​ដាក់​ឈ្មោះ​ថា «​វត្ត​ព្រៃ​ពួន​» លុះ​ក្រោយមក​ក៏​ដូរ​ដាក់​ទៅ​ជា​វត្ត​ព្រៃ​ពួច​វិញ ហើយ​វត្ត និង​ភូមិ​ព្រមទាំង​ឃុំ​ខាងលើ​នោះ សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ដែន​រដ្ឋបាល​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ចំណែក​កងទ័ព​បាន​លុកលុយ​ក្នុង​ព្រៃ​គ្រប់​ទីកន្លែង​តាម​រក​ព្រះ​នាង​រហូត​អស់កម្លាំង​នៅ​តែ​មិនឃើញ​ពុំ​ដឹង​ថា ព្រះ​នាង​ពួន​នៅ​ម្ដុំ​ណា​ឡើយ ។ លុះ​ពេល​ទៅ​ដល​ចំណុច​មួយ​កងទ័ព​មិន​បាន​ចូល​ទៅ​រក​ដល់ និង​បាន​បោះបង់​ចោល​ឈប់​តាម​រក​តទៅ​ទៀត ហើយ​ព្រះ​នាង​ក៏​បាន​រួច​ផុត​ពី​ទុក្ខ​ភ័យ​រហូត​មក និង​ក្រោយមក​ក៏​បាត់​ព្រះ​កាយ​ព្រះ​នាង​រហូត​ដោយ​ពុំ​ដឹង​ថា​នៅ​ទីណា​ឡើយ ។ ទី​ដែល​កងទ័ព​បោះបង់​ចោល​លែង​តាម​រក​ព្រះ​នាង​នោះ​ត្រូវ​បាន​អ្នកស្រុក​ហៅ​ថា «​ព្រៃ​សល់​ដី​» គឺ​សំដៅ​ទៅ​លើ​ពាក្យ​ថា សល់​កន្លែង​មិន​បាន​តាម​រក​បន្ត​ទៀត ហើយ​ក្រោយមក​មាន​អ្នកស្រុក​ទៅ​តាំងទី​លំនៅ​ត្រង់​ចំណុច​នោះ​ក៏​បាន​ដាក់​ឈ្មោះ​ភូមិ​ថា «​ភូមិ​សល់​ដី​» ហើយ​សព្វថ្ងៃ​ភូមិ​នេះ​ស្ថិត​នៅ​ជិត​វត្ត​ព្រៃ​ពួច ក្នុងភូមិ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ដែរ ។

លោក​ផា​ន់ មឿ​ក បាន​បញ្ជាក់​ថា រឿងរ៉ាវ​ដូចដែល​បាន​រៀបរាប់​ខាងលើ​មកនេះ លោក​ក៏​មិន​ហ៊ាន​អះអាង​ថា ពិត ឬ​មិន​ពិត​ឡើយ ព្រោះថា លោក​ក៏​ជា​អ្នក​ជំនាន់​ក្រោយ​ដែរ ។ ប៉ុន្តែ​ពូជពង្សវង្សត្រកូល​ដូនតា​របស់​លោក គឺជា​អ្នក​រស់នៅ​តំបន់​នេះ​រហូត​មក​ហើយ​រឿង​ទាំង​ប៉ុន្មាន​សុទ្ធតែ​ជា​ការ​ដំណាល​មក​ត​ៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។ រីឯ​អ្នក​ភូមិ​មួយ​ចំនួន​តូច​ក៏​បានដឹង​តាម​រយៈ​ការ​ដំណាល​ពី​ដូនតា​ដូច​ជា រូប​លោក​ដែរ ហើយ​បើ​និយាយ​ពី​វត្ត​ឆក់​ឈើ​នាង គឺជា​ទីកន្លែង​ពូកែ​ស័ក្ដិ​សិទ្ធ​មួយ ដែល​កាលពី​ជំនាន់​ដើម​ពេល​អ្នក​ភូមិ​មានរឿង​ក្ដីក្ដាំ​គ្នា​ដោះស្រាយ​មិន​ចេញ ហើយ​ចង់​ចាញ់​ចង់​ឈ្នះ​តែងតែ​នាំ​គ្នា​ទៅ​ធ្វើ​ពិធី​ស្បថស្បែ ហើយ​បានឃើញ​ចាញ់​ឈ្នះ​យ៉ាង​ទាន់ហន់​បំផុត ។

តាំងពី​ដើម​រហូត​មក​ដល់​ព្រះ​វិហារ​វត្ត​នេះ​សាងសង់​ដោយ​ឈើ លុះដល់​ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ឆ្នាំ​១៩៧៩ ដោយសារ​តែ​ព្រះ​វិហារ​ចាស់​ត្រូវ​ខ្មែរក្រហម​ផ្ដួល​ចោល​ទើប​មានការ​សាងសង់​ព្រះ​វិហារ​ថ្មី ប៉ុន្តែ​តូច និង​ទាប ហើយ​រហូត​ដល់​ក្រោយមក​ទៀត​ទើប​មានការ​សង់​ព្រះ​វិហា​ថ្មី រឹង​មាំ និង​ធ្វើបុណ្យ​បញ្ចុះ​ខណ្ឌសីមា នា​អំឡុង​ឆ្នាំ​១៩៩៦ រហូត​ដល់​សព្វថ្ងៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ