​ស្នើ​​​កែប្រែ​បទ«​ផ្គរលាន់​ប៉ៃលិន​»ដែល​ច្រៀង​ឡើង​វិញ​​ដោយបាន មុន្នី​លក្ខណ៍


រាជធានីភ្នំពេញ ៖ ក្រុមព្រះ​សុរិយា​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ក្រុម​ដែល​ស្រាវជ្រាវ​ប្រវត្តិ​បទ​ចម្រៀង និង​ភាពយន្ត​ពី​ជំនាន់​ដើម​នោះ​ បាន​ស្នើ​សុំឱ្យ​មានការ​កែប្រែ​ចំណុច​ខុសឆ្គង​ខ្លះទៅ​លើ​បទ «​ផ្គរលាន់​ប៉ៃលិន​» ដែល​បាន​ច្រៀង​ឡើង​វិញ (cover) ដោយ​តារាចម្រៀង​កញ្ញា បាន មុន្នី​លក្ខណ៍ នឹង​ត្រូវ​បាន​បង្ហោះ​តាម​រយៈ​យូ​ធូប ។

ចំណុច​ដែល​ក្រុមព្រះ​សុរិយា​ទាមទារ​ឱ្យ​មានការ​កែប្រែ​នោះ គឺ​លើ​ចំណុច​ដែល​បាន​ដាក់​ថា បទ​ខាងលើ​នេះ​សំនៀង​ដើម​ដោយ បាន មុន្នី​លក្ខណ៍ ហើយ​ច្រៀង​ឡើង​វិញ​ ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា ។ បើ​តាម​ក្រុម ព្រះ​សុរិយា​ចំណុច​ខាងលើ​នេះ ​ស្តាប់​ទៅ​ដូច​ជា​ការ​លេងសើច ប៉ុន្តែ​វា​អាច​បណ្តាល​ឱ្យ​មានរឿង​ធំ ។

បើ​យោង​តាម​អ្វី​ដែល​ក្រុមព្រះ​សុរិយា​បាន​ស​សេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នោះ​ បាន​បញ្ជាក់​ថា ករណី​នេះ​កើត​យូរ​មក​ហើយ ហើយ​ពេល​នេះ​ជា​លើក​ទី២​ហើយ បងប្អូន​ជួយ​គិតពិចារណា​ឱ្យ​មែនទែន​មើល​មួយ​ភ្លែត​ជា​រឿង​លេងសើច តែ​គិត​ឱ្យ​ជ្រៅ​ទៅ​នឹង​ដឹង​ថា ​ជា​បញ្ហា​ធំ​ហើយ ។

យូរ​ៗ​ទៅ​ជា «​បទ​ផ្គរលាន់​ប៉ៃលិន​» នេះ​នាង មុនី​លក្ខណ៍ ជា​ម្ចាស់​ដើម​ទៅ​វិញ ហើយ cover by រស់ សេរី​សុទ្ធា ហើយ​កម្មសិទ្ធិបញ្ញា white band ទៀត ម្ចាស់​ថ្លៃ​ហើយ​ដល់​ម្លឹ​ង ។ កាល​លើក​មុន​ខ្ញុំ​បាន​ផុស​បទ​ដើម«​នារី​មី​នី​សំពត់​ខើច​» របស់​តារាចម្រៀង ប៉ែន រ៉​ន ក៏​ជាប់​កម្មសិទ្ធិ​របស់​កញ្ញា​រូប​នេះ​ដែរ ឥឡូវ​មេត្តា​ខាង​ផលិតកម្ម​នេះ​ពិ​និ​ត​ឡើង​វិញ​ផង ថ្ងៃក្រោយ​ទៅ កូន​ខ្មែរ​នឹង​លែង​ដឹង​ពី​ប្រភព​ដើម​នៃ​ម្ចាស់​ស្មា​ដៃ​មិន​ខាន ៕ ​(សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ