​​​ប្រើ​​អាវុធ​ជាតិ​ផ្ទុះ​ប៉ះពាល់ដល​់ធន​ធាន​ធម្ម​ជាតិ..ត្រូវចាប់ខ្លួន


ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បញ្ជូន​ខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត បន្ទាប់​ពី​ជន​នេះ​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​ប្រើ​រំសេវ​ផ្ទុះ ធ្វើ​ជា​​អាវុធ ​ដើម្បី​បាញ់​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ​ហើយ​ក៏ត្រូវ​បាន​កម្លាំង​ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័តនៃ​មន្ទីរ​បរិស្ថាន​ខេត្ត សហការ​ជាមួយ​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច ព្រម ទាំង​​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តចុះ​ទប់ស្កាត់ ​និង​បង្ក្រាប​បាន​​ ដោយ​ដកហូត​សាច់​ព្រៃ​ស្រស់​(​ឈ្លូស​) ទម្ងន់​៨គីឡូក្រាម និង​អាវុធ​កែ​ច្នៃ​ប្រើ​រំសេវ​ផ្ទុះ​ចំនួន​១​ដើម​ ។

ហេតុការណ៍​កើតឡើង​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៦ ​កញ្ញា ស្ថិតនៅ​ចំណុច​ផ្លូវលំ​ ឆ្ពោះទៅ​កាន់​ភូមិ​ស្រែ​ធំ
ក្នុង​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ ។ ជនសង្ស័យ​​ឈ្មោះ
ញ៉ា​ញ់ គឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ធំ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌល
គិរី​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​ធ្វើ​ជា​អាវុធ​ដើម្បី​បាញ់​សត្វព្រៃ​(​ឈ្លូស​)​ប្រាកដ​មែន​។ បច្ចុប្បន្ន​ វត្ថុ​តាង​កាំភ្លើង​កែ​ច្នៃ​១​ដើម​បាន​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​។ ចំណែក​ម៉ូតូ​រក្សា​ទុក​នៅ​ស្នាក់​ការ​ត្រពាំង​ត្រាច​។ រីឯ​សាច់​ព្រៃ​ស្រស់​(​ឈ្លូស​) ត្រូវ​បាន​ដុត​កម្ទេច​ចោល​ ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ