ឃាតករ​លាក់​មុខ​ឆក់​យក​ជីវិត​បុរស​ម្នាក់​ផ្អើល​ទាំង​ព្រឹក​នៅ​ស្រុក​កៀនស្វាយ


ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏​រ​ន្ទ​ត់​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​បើក​ម៉ូតូ​ត្រូវ​រថយន្ត​បើក​បុក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក នៅ​លើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៣-២៤ ចំណុច ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក SUZUKI ViVa ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល 1P-9626 បើកបរ​ដោយ​ឈ្មោះ​ង៉ែត ឆៃ ភេទ​ប្រុស មាន​អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​បើកបរ​មាន​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​១ ។

ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ​ក៏​មាន​រថយន្ត​០១​គ្រឿង ប្រភេទ​រថយន្ត​ដឹក​ដី​បែន​5​តោន ព​ណ៍​ស មិន​ចាំ​ផ្លា​ក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ហើយ​បាន​ជែង​រថយន្ត​ទៅ​បុក​ជាមួយ​ម៉ូតូ​ចំ​ពេញទំហឹង​ពី​ចំហៀង​ខាងឆ្វេង​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ ។ រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​ចេញពី​កន្លែង​កើតហេតុ​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ពិនិត្យ​មើលឃើញ​ថា ជន​រង​គ្រោះ​ពិតជា​មាន​រថយន្ត​បុក​ម៉ូតូ​ពិតប្រាកដ​មែនហើយ​ក៏​ប្រគល់​សាកសព​ទៅ​ឲ​ក្រុម​គ្រួសារ​យក​ធ្វើ​ទៅ​បុណ្យ​តាម​ប្រពៃណី ។ ចំណែកឯ​ម៉ូតូ​ខូចខាត​ធ្ងន់​ជំនាញ​ចរាចរ​ណ៌​សណ្តាប់ធ្នាប់​ស្រុក​កៀនស្វាយ ធ្វើការ​វាស់វែង​យក​មក​រក្សា​ទុកជា​ភស្តុ​តាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀន​ស្វាយ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ