បើ​នៅ​បំផ្លាញ​សត្វ​របៀប​នេះ​ទៀត​អាជ្ញាធរ និង​ចាត់វិធានការ​ទៅ​តាម​ច្បាប់​ដោយ​ពុំ​ឱ្យ​ជន​ណា​ម្នាក់​រួច​ផុត


ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​០៥ ខែកញ្ញា​នេះ គណ​: បញ្ជាការ​ឯកភាព​សង្កាត់​សៀមរាប ដែល​ដឹកនាំ​ដោយ​លោក អ៊ូច សុ​ខេន អនុប្រធាន​គណ​:​បញ្ជាការ​ឯកភាព​សង្កាត់​ចុះ​ទៅ​បង្ក្រាប​បទល្មើស​ដោយ​ដាក់​មង​ចាប់​សត្វ​គ្រប់​ប្រភេទ​នៅ​តំបន់​ភ្នំ​ក្រោម ។

សេចក្តីរាយការណ៍​បាន​បន្ត លោក អ៊ូច សុ​ខេន បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ក្រុមការងារ​បាន​រុះរើ​ទីតាំង​ដាក់​មង​ចាប់​សត្វ​ស្លាប​បាន​ចំនួន​០៩​កន្លែង រឹបអូស​យក​ឧបករណ៍ (​មង​) ចំនួន​០៩​ខ្សែ ស្មើនឹង​ប្រវែង​៤៥០​ម៉ែត្រ ហើយ​ឧបករណ៍​បង្ក​បទល្មើស​ទាំង អស់នេះ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​តម្កល់​ទុក​នៅ​សាលាសង្កាត់​សៀមរាប ។

លោក អ៊ូច សុ​ខេន បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បញ្ឈប់​សកម្មភាព​ទាំងនេះ​កុំ​បន្ត​ឲ្យ​កើត​មាន​ទៀត ហើយ​សូម​នាំ​គ្នា​ងាក​មក​ថែរក្សា និង​អភិរក្ស​របស់​ដែល​មាន​ស្រាប់​ទុកជា​ផលប្រយោជន៍​រួម ហើយ​ប្រសិនជា​បងប្អូន​នៅ​តែ​បន្ត​ការ​ដាក់​មង និង​បំផ្លាញ​សត្វ​របៀប​នេះ​ទៀត អា​ជ្ញ​ធរមាន​សមត្ថ កិច្ច និង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ដោយ​ពុំ​ឱ្យ​ជន​ណា​ម្នាក់​រួច​ផុត​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ