ឡូយ​ណាស់ បង្គោល​ខៀវ ទិ​ត្យ សុវណ្ណ​គី​រី បំបាក់​គូប្រកួត​ក្នុង​ទឹក​ទី​២


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ការ​ប្រកួត​បិទ​គូទ​ជ្រើសរើស​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥ ក្នុង​វគ្គ​៣២​នាក់​ជម្រុះ​យក​១៦​នាក់ ក្នុង​ស​ប្ដា​ហ៍​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​បង្គោល​ខៀវ ទិ​ត្យ សុវណ្ណ​គី​រី មក​ពី​ក្លិប​សមា​គ​មី​ឡា​ប្រដាល់​ក្រសួងកសិកម្ម គឺជា​អ្នក​ឈ្នះ​។

ការ​ប្រកួត​នេះ ប្រើ​ពេល​តែ​២​ទឹក​ប៉ុណ្ណោះ ដោយ​កីឡាករ​បង្គោល​ក្រហម ពិល រ័​ត្ន មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង តស៊ូ​មិន​រួច ហើយ​សម្រេចចិត្ត​បោះបង់​ក្នុង​ទឹក​ទី​២​។ ការ​ប្រកួត​នៅ​សង្វៀន​​ព្រែក​កំ​ពិស ជាយ​រាជធានី​ភ្នំពេញ​មួយ​នេះ ទើបតែ​បាន​បញ្ចប់​ការ​ប្រកួត​ក្នុង​ជុំ​ទី​១​ប៉ុណ្ណោះ បន្ទាប់​ពី​តម្រូវ​ឱ្យ​អ្នកមាន​ឈ្មោះ​ទាំង​៣២​រូ ប​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ ហើយ​ស្វែងរក​ឃើញ​អ្នក​ឈ្នះ​ចំនួន​១៦​នាក់​។ អ្នក​ទាំង​១៦​នាក់​ដែល​ទើបតែ​ឈ្នះ នឹង​បន្ត​ប្រកួត​ចាញ់​ធ្លាក់​ៗ​បែប​នេះ ក្នុង​ជុំ​ទី​២​ទៀត ដើម្បី​បន្ត​យក​អ្នក​ឈ្នះ​តែ​៨​នាក់​ឱ្យ​ឡើង​បន្ត​។

រីឯ​កីឡាករ ទិ​ត្យ សុវណ្ណ​គី​រី បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​យកឈ្នះ បើ​ទោះជា​គេ​មិន​ទាន់​រំពឹង​ខ្លាំង​សម្រាប់​ឱកាស​ឈ្នះ​ក្នុង​ជុំ​ទី​២​។ លោក​ថា ខ្លួន​នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដោយសារ​តែ​លោក​ចង់បាន​កៅអី​ក្នុង​វគ្គ​៨​នាក់ ក្នុង​មួយ​ជំហាន​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ