ម្តាយ​បាន​ត្រឹម​យំ​អោប​សព​កូនក្រមុំ ព្រោះ​​ស្មាន​មិន​ដល់​ថា កូន​ធ្វើ​បែប​នេះ


ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវតី​ម្នាក់​ខឹង​កើត​ជំងឺ​ផ្ដាសាយ​មិន​បាត់​សោះ ក៏​សម្រេចចិត្ត​លេបថ្នាំ​ងងុយដេក​ជា​ច្រើន​គ្រាប់ បណ្តាល​ឱ្យ​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​បញ្ញា​ជី ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ ហែម ឆេ​ង​លន អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​សាច់ញាតិ​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថ​! ដោយសារ​តែ​អាកា​រៈ​ជំងឺ​ផ្តាសាយ​មិន​បាន​ធូរស្រាល ទើប​នាង​យក​ថ្នាំ​មក​លេប ខណៈ​បងប្អូន​សាច់ញាតិ​នឹក​ស្មានថា នាង​លេបថ្នាំ​បំបាត់​ជំងឺ​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​មិន​នឹង​ស្មានថា នាង​ទៅ​ស​ង្ងំ​លេបថ្នាំ​ងងុយដេក​អស់​ជា​ច្រើន​គ្រាប់​យ៉ាង​ដូច្នេះ​សោះ ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​អាកា​រៈ​ថ្នាំ​ធ្វើទុក្ខ​ខ្លាំង ទើប​នារី​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ តែ​ជា​អកុសល​ថ្នាំ​ងងុយដេក​នេះ បាន​ជ្រាប​ចូល​សព្វ​សាច់​ជន​រង​គ្រោះ​ទៅ​ហើយ ទើប​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ បណ្តាល​ឱ្យ​នារី​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​តែ​ម្តង ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​សព​មក​កាន់​លំនៅ​ដ្ឋា​ន​វិញ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល ក៏​បាន​ចុះ​ទៅ​ដល់​លំនៅ​ដ្ឋា​ន​នារី​រង​គ្រោះ ហើយ​បាន​ធ្វើការ​ពិនិត្យ​សាកសព​ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឡើយ រួច​សន្និដ្ឋាន​ថា នារី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការ​ប្រើ​ថ្នាំ​លើស​កំរិត​ពិតមែន ក្រោយ​មក​សមត្ថកិច្ច​បាន​ប្រគល់​សព​នារី​រង​គ្រោះ​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ