ជនបរទេស​៣​នាក់​ជិះ​រថយន្ត​ទំនើប​មក​លេងល្បិច​ក្នុង​ហាង​លក់ទំនិញ


ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនបរទេស​៣​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ទិញ​សម្ភារៈ និង​បន្លំ​លួច​លុយ​១០០​ដុល្លារ​ពី​ហាង​លក់ទំនិញ​មួយ​កន្លែង កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​សាន​គរ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនបរទេស​០៣​នាក់​ដែល​បាន​បន្លំ​លួច​លុយ​ចំនួន​១០០​ដុល្លារ​ពី​ជន​រង​គ្រោះ ឈ្មោះ​កែ សុ​ជា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កន្លែង​កើតហេតុ​។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជន​សង្ស័យ​តាម​បញ្ជា​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនបរទេស​៣​នាក់​ខាងលើ​រួម​មាន ៖

១-​ឈ្មោះ Sai Ur Rehman ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន ស្នាក់​នៅ​ខេត្តសៀ​មរាប មុខរបរ​ទេសចរណ៍ ។ ២-​ឈ្មោះ Ahmad Hassan Khalid ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន ស្នាក់​នៅ​ខេត្តសៀម​រាប មុខរបរ​ទេសចរណ៍ និង​៣-​ឈ្មោះ Muhammad Ati Khalid ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជន​ជាតិ​ប៉ា​គី​ស្ថាន ស្នាក់​នៅ​ខេត្តសៀមរាប មុខរបរ​ទេស​ចរណ៍ រួម​ជាមួយនឹង​វត្ថុ​តាង​ដកហូត​បាន មាន​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកមាស ផ្លា​ក​លេខ​ភ្នំពេញ 2AC 8721 ទូរស័ព្ទ​​ដៃ​៤​គ្រឿង និង​កុំព្យូទ័រ​យួរដៃ​១​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ជនបរទេស​ទាំង​៣​នាក់​ខាងលើ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ