ចាំណ៎ា! អាកា​រៈទាំង​នេះ​ហើយ បញ្ជាក់​ថា អ្នក​កំពុង​​​រលាក​ខ្នែងពោះវៀន


ខ្នែងពោះវៀន​គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​មាន​រាងដូចជា​ដង្កូវ ដែល​វា​ស្ថិត​នៅ​គល់​របស់​ពោះ​វៀនធំ​។ សារី​រា​ង្គ​មួយ​នេះ​មិន​មានមុខ​ងារ​សំខាន់​អ្វី​ឡើយ ប៉ុន្តែ​បើសិនជា​វា​ទៅ​ជា​រលាក​វិញ គឺ​ត្រូវការ​ការ​ព្យាបាល​ជា​បន្ទាន់​។​យ៉ាងណាមិញ ការ​រលាក​របស់​ខ្នែងពោះវៀន​តែងតែ​បង្ក​ជា​រោគ​សញ្ញា​របស់​វា ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាំង​ណាស់​។

១-ការ​ឈឺពោះ ៖ រោគ​សញ្ញា​ធម្មតា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​គឺ​ការ​ឈឺ​ក្នុង​ពោះ ដែល​ស្ថិត​នៅ​ខាងស្តាំ​។ ហើយ​វា​អាច​នឹង​ធ្ងន់ធ្ងរ​ៗ​ទៅ​កាលណា​ទុក​យូរ​។ ការ​ឈឺចាប់​ចាប់ផ្តើម​ដំបូង​នៅ​ក្បែ​រន្ធ​ផ្សិត បន្ទាប់​មក​ទើប​ឈឺ​នៅ​ផ្នែក​ខាងក្រោម និង​ខាងស្តាំ​នៃ​ពោះ​វិញ​។ រាល់​ការ​ធ្វើ​ចលនា​រាង​កាយ​គ្រប់យ៉ាង​ច្រើន​តែ​ធ្វើ​ឲ្យ​ការ​ឈឺចាប់​នោះ​កាន់តែ​ធ្ងន់ធ្ងរ​បាន​ទាំងអស់ ទោះ​បិ​ជា​ក្អក ឬ​កណ្តាស​ក៏​ដោយ​។

២-ក្តៅខ្លួន​ស្ទិញ​ៗ ៖ ការ​ចាប់ផ្តើម​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​នឹង​ធ្វើ​ឲ្យ​ក្តៅខ្លួន​ស្ទិញ​ៗ​។ ជាមួយ​គ្នា​នេះ​ដែរ វា​ក៏​មានឱកាស​ធ្វើ​ឲ្យ​អ្នកជំងឺ​ទៅ​ជា​គ្រុន​បាន​ដែរ​។ នៅ​ពេល​អាកា​រៈ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ការ​ក្តៅខ្លួន​នឹង​កាន់តែ​ខ្លាំង​តាម​គ្នា​ដែរ​។

៣-ចង្អោ ៖ ទោះបីជា​ការ​បង្ក​រោគ​ក្នុង​ពោះ​ក៏​វា​អាច​បង្ក​ជា​ការ​ក្អួត និង​ចង្អោ​ដែរ​។ ប៉ុន្តែ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​បើសិនជា​ការ​ចង្អោ​នេះ​កើតឡើង​ជាប់​រហូត​ច្រើន​ជាង​ពីរ​ថ្ងៃ ជាមួយ​គ្នា​នឹង​ការ​ឈឺពោះ​ថែម​ទៀត​។ ជំងឺ​រលាក​ខ្នែងពោះវៀន​ក៏​អាច​បណ្តាល​ឲ្យ​របប​អាហារ​ថយ​ចុះ​បាន​ដែរ​។

៤-ហើមពោះ ៖ វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​ហើមពោះ​ក្រោយ​ពី​ញ៉ាំ​អ្វី​ច្រើន​ៗ​។ យ៉ាងណាមិញ បើសិនជា​ការ​ហើមពោះ​នោះ​បន្ត​កើត​មាន​ជាប់ វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន ហើយ​ក៏​ត្រូវការ​យកចិត្តទុកដាក់​ខ្លាំង​ដែ​ឬ​។ បើសិនជា​រឿង​នេះ​កើតឡើង​ជាម​យ​យ​គ្នា​នឹង​ការ​ឈឺពោះ និង​ក្តៅខ្លួន​ទៀត​នោះ ចូរ​ប្រាកដ​ថា​អ្នក​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។

៥-ទល់លាមក​ឬ​រាករូស ៖ សញ្ញា​មួយ​នេះ​ប្រហែលជា​ចាប់ផ្តើម​កើត​មាន​ក្រោយ​ពី​អ្នក​បាន​ឈឺពោះ​រួច​មក​។ ប៉ុន្តែ​រឿង​នេះ​ប្រហែលជា​មិនមែន​ជា​ករណី​ធ្ងន់ធ្ងរ​ដូចនឹង​ការ​ឈឺពោះ​ឡើយ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​អាច​នឹង​ក្លាយទៅជា​រឿង​គម្រាម​គំ​ហែង​ដល់​អាយុជីវិត​បាន​បើ​សិនជា​ខ្នែងពោះវៀន​ដែល​រលាក​នោះ​បែក​។ ដូច្នេះ ចូរ​ស្វែងរក​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​ៗ​ទៅ​បើសិនជា​អ្នកមាន​អាកា​រៈទាំង​អស់​ខាងលើ​។ មិន​ត្រូវ​ទិញ​ថ្នាំលេប​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​ឡើយ ព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ខ្នែងពោះវៀន​ធ្លាយ​បាន​គ្រប់ពេល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ