ចិត្តដាច់​ម្ល៉េះ​! កូន​ទើបតែ​៣​ឆ្នាំ​សោះ មិន​​គួរ​ធ្វើ​បែប​នេះ​ឡើយ


ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់​ទៅ​លើ​ក្មេង​តូច​ដែល​ត្រូវជា​កូនចុង បណ្តាល​ឱ្យ​រង​របួស​ពេញ​ដងខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​នគរបាល​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុកចុង​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​នោះ ឈ្មោះ អ៊ូ​ម ពៅ អាយុ​៤៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បាន​ប្រើ​ហិង្សា​វាយ​ទាត់​ធាក់​ទៅ​លើ​ក្មេង​តូច​ដែល​ត្រូវជា​កូនចុង រស់នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ពៅ ដំ អាយុ​៣​ឆ្នាំ បណ្តាល​ឱ្យ​រង​របួស​ពេញ​ដងខ្លួន ។

នគរបាល​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ជា​ឪពុកចុង​រូប​នេះ បាន​ប្រើ​អំបោស​ធ្វើ​ជា​រំពាត់ ប្រើ​ដៃ និង​ជើង វាយ​ផង ទាត់​ធាក់​ផង ទៅ​លើ​កូនចុង​ខ្លួនឯង បណ្តាល​ឱ្យ​ក្មេង​ប្រុស​រង​គ្រោះ​រង​របួស​ពេញ​ដងខ្លួន​តែ​ម្តង​។

បើ​តាម​ស្ត្រី​ជា​ម្តាយ​ក្មេង​តូច​ខាងលើ​បាន​អះអាង​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​កើត​មាន​ហិង្សា​ខាង​លើ​នេះ ដោយសារ​បុរស​ជា​ឪពុកចុង​រូប​នេះ ស្រវឹងស្រា ហើយ​រករឿង​វាយ​រូប​គាត់​ជា​ប្រពន្ធ​មិន​បាន ទើបបាន​ទៅ​វាយ​កូនចុង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ បច្ចុប្បន្ន​នេះ​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ