អម្បូរ​ខ្មែរ​មាន​សន្តាន​ជា​បុណ្យ​កុសល


កុលបុត្រ​ខ្មែរ​តែង​មានចិត្ត​បង្អោន​គោរព​មាតាបិតា ជីដូន​ជីតា ត្រកូល​រៀមច្បង បូជា​ពុទ្ធគុណ និង​ជា​អ្នក​ជ្រះថ្លា​ក្នុង​ការ​ធ្វើបុណ្យ​កុសល​លះ​ទ្រព្យសម្បត្តិ​ធ្វើ​ទាន​ឥត​មាន​រួញរា​ឡើយ នេះ​ហើយ​ជា​វប្បធម៌​ទំនៀមទម្លាប់​របស់​ខ្មែរ​តាំងពី​ដើម​មក​បន្ត​រហូត​ដល់​បច្ចុប្បន្ន ។

ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ឪពុក​ម្តាយ​ចាត់​ថា​ជា​ទាន​ដ៏​ប្រពៃ​ហើយ តែ​ក្រៅ​អំពី​នេះ​គឺ​ធ្វើ​ទាន​ចំពោះ​ទុរគត​ជន មនុស្ស​ឥត​ទីពឹង ជន​ចាស់ជរា​ក៏​លោក​ចាត់​ចូល​ជា​ទាន​បាន​ផល​ច្រើន​ដែរ ។

ព្រោះ​មនុស្ស​ទាំងនោះ​ជា​អ្នក​ស្រេកឃ្លាន ជា​អ្នក​ត្រេកអរ​នឹង​ទាន​នេះ​ខ្លាំង​ណាស់ ហើយ​ទាន​នេះ​ក៏​អាច​ចាត់​ចូល​ជា​សាធារណទាន​មាន​ផល​ច្រើន​ប្រហាក់ប្រហែល​នឹង​សង្ឃទាន​ដែរ ទេវតា​នឹង​អភិបាល​រក្សា​ម្ចាស់​ទាន​គ្រប់​ទិវារាត្រី ។ ​(ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ