សូម​ប្រយ័ត្ន ! កម្ពុជា​បន្ត​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​០៩ ដល់ទី​១៥ កញ្ញា​នឹង​មាន​ផ្គរ រន្ទះ


រាជធានី​ភ្នំពេញ ៖ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ខណៈ​កម្ពុជា​នឹង​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ។ នេះ​តាម​ការ​ឲ្យ​ដឹង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ។

យោង​តាម​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​បញ្ហា​អាកាសធាតុ​របស់​ក្រសួង​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​សង្កេត ពិនិត្យ និង​តាមដាន​ជា​ប្រចាំ​នូវ​កា​រវិ​វត្ត​នៃ​ធាតុអាកាស​ទាំង​ក្នុង​តំបន់ និង​កម្ពុជា បង្ហាញ​ឲ្យ​ឃើញ​ថា ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែកញ្ញា កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប , ចាប់ពី​ថ្ងៃ​ទី​១២-១៥ ខែកញ្ញា កម្ពុជា​ទទួល​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​ថៃ ភាគ​ខាងត្បូង​ប្រទេស​ឡាវ និង​ភាគ​កណ្តាល​ប្រទេស​វៀតណាម និង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​នីរ​តី​មធ្យម ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែកញ្ញា បណ្តា​ខេត្ត និង​រាជធានី​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ក្នុង​នោះ​អាច​មាន​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​ជាប់​ប្រទេស​វៀតណាម​ដែល​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ចាប់ពី​ថ្ងៃ​ទី​១២-១៥ ខែកញ្ញា បណ្តា​ខេត្ត និង​រាជធានី​ស្ទើរ​ទូរ​ទាំង​ប្រទេស​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ។ ជាមួយ​គ្នា​នេះ​ក្រសួង​ធនធានទឹក​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ