ធនាគារ​ជីប ម៉ុង បើក​សាខា​3​បន្ថែម​ទៀត​ក្នុង​ពេល​តែ​មួយ ក្រោយ​ពេល​ទទួល​​បានការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ ធនាគារ​ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក បាន​បើក​សម្ពោធ​សាខា​៣​បន្ថែម​ទៀត លើ​ទីតាំង​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សេវាកម្ម​របស់​ខ្លួន​មានការ​ប្រើប្រាស់​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា ក្រោយ​ពី​ធនាគារ​នេះ​ចាប់ផ្ដើម​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅ ដើមឆ្នាំ​២០១៩​មក។

លោក​យូ វ៉ា​ន់​កាប់ អគ្គនាយក​ធនាគារ ជីប ម៉ុង មាន​ប្រសាសន៍​ថា​៖ «​ប្រជាពលរដ្ឋ​កម្ពុជា ជា​ច្រើន​បាន​ជ្រើសរើស​ប្រើប្រាស់​សេវាកម្ម​ធនាគារ​របស់​យើង សម្រាប់​ប្រតិបត្តិការ​ចរន្ត​សាច់ប្រាក់ ក្នុង​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​របស់​ពួក​គេ ។

ដោយសារ​ទំនុកចិត្ត និង​ការ​គាំទ្រ​ដ៏​ខ្លាំង​នេះ ថ្នាក់ដឹក​នាំ​​ធនាគារ ជីប ម៉ុង បាន​សម្រេច ចិត្ត​ធ្វើការ​វិនិយោគ​បន្ថែម​ទៀត ដោយ​ពង្រីក​៣​សាខា​បន្ថែម​ក្នុង​ការ​ប្រតិបត្តិការ​សេវាកម្ម​ធនាគារ​របស់​ខ្លួន ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​បច្ចុ​ប្បន្ន និង​អតិថិជន​ដទៃ​ទៀត ដែល​មាន​បំណង​ចង់​ប្រើប្រាស់​សេវាកម្ម​ធនាគារ ជីប ម៉ុង ដែរ​»​។

លោក​វ៉ា​ន់​កាប់ បញ្ជាក់​ផង​ដែរ​ថា មក​ដល់​បច្ចុប្បន្ន​ធនាគារ​ជីប ម៉ុង មាន​ប្រតិបត្តិការ​ចំនួន​២​ទី​តាំង ដោយ​ទីតាំង​ទី​នៅ​ទីស្នាក់ការ​កណ្ដាល ស្ថិត​នៅ​លើ​មហាវិថី​ម៉ៅ​សេ​ទុង និង​ទីតាំង​ទី​២​នៅ​សាខា​ព្រះ​នរោត្តម ស្ថិត​នៅ​លើ​មហាវិថី​ព្រះ​នរោត្តម ។

ដោយឡែក​សាខា​ថ្មី​ទាំង​៣​ទីតាំង ដែល​គ្រោង​បើក​ប្រតិបត្តិការ​នោះ នឹង​សម្ពោធ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្តង គឺ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ដោយ​កំណត់​ទីតាំង​ទី​៣ នៅ​សាខា​បឹង​សាឡា​ង ស្ថិត​នៅ​អគារ​លេខ​១៩H ផ្លូវ​២៧១ សង្កាត់ បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទីតាំង​ទី​៤ នៅ​សាខា​ផ្សារ​ដើម​ថ្កូវ ស្ថិត​នៅ​អគារ​លេខ​៣៧ ផ្លូវ​២៧១ សង្កាត់ បឹង​ទំពុន​ទី​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និង​ទីតាំង​ទី​៥ នៅ​សាខា​ទួល​គោក ស្ថិត​នៅ​អគារ​លេខ​១៦ និង​១៨ ផ្លូវ​១៩២៨ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

លោក​យូ វ៉ា​ន់​កាប់ ក៏​បាន​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​មាន​បំណង​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ជីប ម៉ុង សូម​ធ្វើការ​បើក​គណនី​របស់​ខ្លួន​នៅ​សាខា​ថ្មី​ទាំង​បី​ខាងលើ ដើម្បី​ទទួល​ការ​ផ្តល់​ជូន​ពិសេស​​ដូច​ជា ការ​ផ្ទេរ​ប្រាក់​ដោយ​ឥត​គិតថ្លៃ​សេវា​ទៅ​គ្រប់​ធនាគារ​ទូ​ទាំង​ខេត្ត​ក្រុង ទទួល​បាន​អត្រា​ការ​ប្រាក់​ពិសេស​សម្រាប់​គណនី​បញ្ញើ​មាន​កាលកំណត់​៦.៥២% សម្រាប់​ប្រាក់​រៀល និង​៥.៥២% សម្រាប់​ប្រាក់​ដុល្លារ​។

លើស​ពី​នេះ​ទៅ​ទៀត​អតិថិជន​ដែល​ធ្វើការ​បើក​គណនី​ក៏​នឹង​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ