ប្រយ័ត្ន​! ​ចៀសវាង​អាហារ​ទាំងនេះ បើ​មិន​​ចង់​បង្កើន​ហានិភ័យ​ដល់​ក្រពេញ​អូ​វ៉ែ


ក្រពេញ​អូ​វ៉ែ​គឺជា​សរីរាង្គ​ប្រដាប់បន្តពូជ​មួយ​ប្រភេទ​ដែល​មាន​តែ​នៅ​ក្នុង​ខ្លួន​មនុស្ស​ស្រី​ប៉ុណ្ណោះ​។ វា​មាន​ពីរ​គ្រាប់​ដែល​ស្ថិត​នៅ​ម្ខាង​ៗ​នៃ​ស្បូន និង​មាន​រាងដូចជា​គ្រាប់​ផ្លែ​អាល​ម៉ុ​ន​។ ក្រពេញ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា អាច​ផលិត​មេជី​វិត​ញី​ដើម្បី​បង្ក​កំណើត​បាន​។

តើ​អ្នកមាន​ដឹង​ទេ​ថា វា​ក៏​អាច​បញ្ចេញ​អ័រម៉ូន​ភេទស្ត្រី អេ​ស្ត្រូ​ជែ​ន និង​ប្រូ​ជេ​ស្តេ​រ៉ូ​ន ដើម្បី​បង្កើត​ជា​លក្ខណៈ​ភេទស្ត្រី ព្រមទាំង​ជំរុញ​ដល់​លទ្ធភាព​នៃ​ការ​មានកូន​ដែរ​ទេ?

ដូច្នេះ​អ្វី​ដែល​អ្នក​ទទួលទាន​សុទ្ធតែ​មាន​ឥទ្ធិពល​ទៅ​លើ​សុខភាព​របស់​ក្រពេញ​អូ​វ៉ែ​បាន​ទាំងអស់​។ មាន​បញ្ហា​ច្រើន​ណាស់​ដែល​ស្ត្រី​ម្នាក់​អាច​នឹង​ជួយ​ប្រទះ ហើយ​ក៏​ប៉ះពាល់​ដល់​សរីរាង្គ​ប្រដាប់​បន្តពូជ​របស់​នាង​ដែរ​។ បញ្ហា​មួយ​ចំនួន​ដែល​កើត​មាន​ជា​ញឹកញាប់​នោះ​មាន​ដូច​ជា មហារីក​ក្រពេញ​អូ​វ៉ែ គីស​ក្រពេញ​អូ​វ៉ែ និង​ចង្កោម​រោគ​សញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ (​រយៈពេល​ខ្លី​)​។

ជំងឺ​ទឹកនោមផ្អែម និង​ការ​ធាត់​ជ្រុល​សុទ្ធតែ​ជា​កត្តា​ប្រឈម​មុខ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ក្រពេញ​អូ​វ៉ែ​ទាំងអស់​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដូច​ខាងលើ អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​បំផុត​ចំពោះ​អ្វី​ដែល​អ្នក​បាន​ញ៉ាំ ដើម្បី​កាត់​បន្ថយ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​នៅ​លើ​ក្រពេញ​អូ​វ៉ែ​បាន​។ បើសិនជា​អ្នកមាន​បញ្ហា​ផ្សេង​ៗ​ទាក់ទង​នឹង​ក្រពេញ​នេះ​ហើយ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ក៏​ជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ​ឲ្យ​បាន​ដែរ​។

ការ​ថែរក្សា​តុល្យភាព​របស់​អ័រម៉ូន​គឺជា​រឿង​សំខាន់​មួយ​ដើម្បី​ជួយ​ថែរក្សា​ភាព​មាន​សុខភាព​របស់​ក្រពេញ​អូ​វ៉ែ ហើយ​ការ​ញ៉ាំ​អាហារ​បាន​គ្រប់គ្រាន់​អាច​នឹង​ជួយ​ឲ្យ​អ្នក​ទទួល​បាន​លទ្ធផល​ទាំង​នេះឯង​។ )

ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​បញ្ឈប់ ឬ​កាត់​បន្ថយ​ការ​ទទួលទាន ដោយ​មិន​ខ្វល់​ថា​អ្នកមាន​ជំងឺ​ទាក់ទង​នឹង​ក្រពេញ​អូ​វ៉ែ​ឬ​អត់​នោះ​ទេ​៖

១-ផលិតផល​ធ្វើ​ពី​ទឹកដោះគោ
២- ផលិតផល​ធ្វើ​ពី​សណ្តែកសៀង និង​សណ្តែកសៀង
៣- ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន
៤- អាហារ ឬ​របស់​ផ្អែម​ៗ
៥- អាហារ​កៃ​ឆ្នៃ
៦- ខ្លាញ់​មិន​ផ្តល់​សុខភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ